ព័ត៌មានទាន់ហេតុការណ៍៖

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ាទទួលបានលទ្ធផល វិជ្ជមានជាមួយនឹងការបោះជំហានទៅមុខ

ចែករំលែក៖

ភ្នំពេញ៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា ស ម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃ សុក្រ ទី៧ ខែមករា ឆ្នាំ២០២២ គឺជាដំណើរលើកដំបូងរបស់មេដឹកនាំ បរទេសចាប់តាំងពីការចូលកាន់កាប់យោធាកាលពីឆ្នាំមុន ដែលបានធ្វើឱ្យមីយ៉ាន់ម៉ាធ្លាក់ក្នុងភាពចលាចល។

សម្តេចតេជោ ហ៊ុនសែន ក្នុងតួនាទីជាប្រធានអាស៊ាននាបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយឧត្តមសេនីយ Min Aung Hlaing ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់ លោកស្រី Aung San Suu Kyi ។

នៅក្នុងជំនួបរបស់មេដឹកនាំទាំងពីរ នាយឧត្តមសេនីយ៍ Min Aung Hlaing បានប្រាប់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រទេសមីយ៉ាន់ម៉ាបានបន្តបទឈប់បាញ់ ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ (EAOs) នៅក្នុងប្រទេស ដែលត្រូវបានកំណត់ថានឹងផុត កំណត់នៅចុងខែកុម្ភៈ ដោយបន្តរហូតដល់ដំណាច់ឆ្នាំ។នេះបើតាមសេចក្ដីថ្លែងការណ៍រួមដែលចេញផ្សាយកាល ពីល្ងាចថ្ងៃសុក្រ ដោយមេដឹកនាំទាំងពីរ។

នាយឧត្តមសេនីយ៍ Min Aung Hlaing បានបន្ថែម នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោកបានស្វាគមន៍ ចំពោះការចូលរួមរបស់បេសកជនពិសេសអាស៊ានទទួល បន្ទុកមីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា លោក ប្រាក់ សុខុន ដើម្បីចូលរួមកិច្ចចរចាបទឈប់បាញ់ ជាមួយ និងក្នុងចំណោមប្រទេសនានា ដែលនេះជា ជំហានដ៏សំខាន់នេះគឺត្រូវបានបញ្ចូលទៅក្នុងគោលការ ឯកភាពប្រាំចំណុចរបស់អាស៊ាន។

ជាមួយគ្នានេះផងដែរឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឲ្យដឹងថាកិច្ចពិភាក្សារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំមីយ៉ាន់ម៉ា ពិតជាទទួលបានលទ្ធផល ល្អ និងជាវិជ្ជមានជាមួយនឹងជំហានឆ្ពោះទៅមុខ លើការ អនុវត្តកិច្ចខិតខំប្រឹងប្រែងសន្តិភាព ដែលបានព្រមព្រៀង ដោយអាស៊ាន ដែលបច្ចុប្បនកម្ពុជាជាប្រធាន។ នេះគឺជា វឌ្ឍនភាពក្នុងការអនុវត្តការឯកភាពគ្នាចំនួនប្រាំចំណុច ស្តីពីវិបត្តិមីយ៉ាន់ម៉ាដែលមេដឹកនាំអាស៊ានសម្រេចបាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីក្នុងខែមេសា ឆ្នាំ ២០២១។

ទាក់ទងនឹងប្រសិទ្ធភាពនៃការផ្តល់ជំនួយមនុស្សធម៌ដល់ ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសដល់ប្រជាជនដែលត្រូវការ ជំនួយបំផុតនោះ សម្តេចតេជោ និងលោកឧត្តមសេនីយ៍

Min Aung Hlaing បានគាំទ្រដល់ការរៀបចំកិច្ចប្រជុំ រវាងភាគីពាក់ព័ន្ធដូចជាបេសកជនពិសេសរបស់ប្រធាន អាស៊ានប្រចាំប្រទេសមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន តំណាងមជ្ឈមណ្ឌលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះ មហន្តរាយអាស៊ាន (AHA Centre) និងក្រុមការងារ ជាតិមីយ៉ាន់ម៉ាក្នុងការសម្របសម្រួលការផ្ដល់ជំនួយ មនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA ដែលជា សមាគមកាកបាទក្រហមមីយ៉ាន់ម៉ា (MRCS) និងទី ភ្នាក់ងារជំនាញពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។

ភាគីទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់ដ៏សំខាន់នៃ ការបង្កើតយន្តការ និងសម្ភារៈបរិក្ខារត្រឹមត្រូវសម្រាប់កម្ម វិធីចាក់វ៉ាក់សាំង COVID-19 រួមជាមួយនឹងការផ្តល់ ជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពដល់ប្រជា ពលរដ្ឋដែលខ្វះខាតដោយមិនមានការរើសអើង ព្រោះ គ្មានអ្វីសំខាន់ជាងការជួយសង្គ្រោះអាយុជីវិតមនុស្សនោះ ទេ។

ទោះបីយ៉ាងណាក៏ដោយ ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃសុក្រជាមួយប្រមុខយោធាមីយ៉ាន់ម៉ា លោក ឧត្ដមសេនីយ៍ Min Aung Hlaing បានបង្កឱ្យមាន ការតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការរិះគន់នៅក្រៅ ប្រទេស។ ក្រុមអ្នកប្រឆាំងបាននិយាយថា វាបានធ្វើឱ្យ មានភាពស្របច្បាប់នៃការកាន់កាប់យោធា និងបំបែក ភាពឯកោផ្នែកការទូតស្ទើរតែទាំងស្រុងរបស់ឧត្តម សេនីយ៍។

ការដណ្ដើមអំណាចរបស់យោធាបាននាំឱ្យមានជម្លោះ រីករាលដាលជាមួយជនស៊ីវិលដែលបង្កើតជាក្រុមទ័ពព្រៃ និងមនុស្សរាប់ពាន់នាក់ត្រូវបានបណ្ដេញចេញពីផ្ទះរបស់ ពួកគេដោយការវាយលុករបស់កងទ័ព។

ប្រេសិតពិសេសរបស់អាស៊ានប្រចាំប្រទេសមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានប្រាប់អ្នកសារព័ត៌មានក្នុង សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីលោកបានត្រឡប់មក ប្រទេសវិញជាមួយសម្តេចតេជោ ហ៊ុន សែន ពីទស្សនៈ កិច្ចរយៈពេល២៤ម៉ោងរួចមក។ លោកបាននិយាយថា “ប្រសិនបើមាននរណាម្នាក់ដែលប្រឆាំងនឹងការរីកចម្រើន នៃកិច្ចចរចាទាំងនេះ និងកិច្ចព្រមព្រៀងបែបនេះ គឺមានតែ អ្នកដែលស្រលាញ់សង្គ្រាម អ្នកដែលមិនចង់ឃើញ ប្រទេសមីយ៉ាន់ម៉ាវិលទៅរកស្ថិរភាព និងសន្តិភាព”។

ឧត្ដមសេនីយ Min Aung Hlaing បាននិយាយថា សេចក្ដីថ្លែងការណ៍រួមកាលពីថ្ងៃសុក្រ ស្តីពីកិច្ចចរចា នេះសបញ្ជាក់ពីភាព “ស្មោះត្រង់” ហើយបានបន្តថា មេដឹកនាំទាំងពីរនឹងជំរុញឱ្យមានកិច្ចប្រជុំនៃភាគីពាក់ព័ន្ធ ស្តីពីការផ្តល់ជំនួយមនុស្សធម៌បន្តទៀត។

ទោះបីយ៉ាងណាក៏ដោយ បទឈប់បាញ់នេះ ទំនងជាមិន ត្រូវចិត្ត គូប្រជែងរបស់ក្រុមយោធាមីយ៉ានម៉ាឡើយ។ បទឈប់បាញ់នេះក៏បានសំដៅជាពិសេសទៅលើក្រុម ប្រដាប់អាវុធជនជាតិភាគតិចដែលមានរយៈពេលយូរ ប៉ុណ្ណោះ មិនមែនជាអង្គភាពទ័ពព្រៃស៊ីវិលថ្មីដែលកំពុង ធ្វើសង្គ្រាមភាគច្រើននោះទេ។

ជាមួយគ្នានេះផងដែរលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបង្ហើបដែរថា សម្តេចតេជោ ហ៊ុន សែន ក៏បានលើកយកសំណុំរឿងលោក Sean Turnell ជនជាតិអូស្ត្រាលី អតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី ស៊ូជី ដែលកំពុងកាត់ទោសនៅប្រទេសមីយ៉ាន់ម៉ា ក្រោម ការចោទប្រកាន់ពីបទរំលោភលើអាថ៌កំបាំងរដ្ឋក្នុងកិច្ច ប្រជុំនោះ។ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថាស ម្ដេចតេជោ បានលើកឡើងសំណើនេះ របស់រដ្ឋមន្ត្រីការ បរទេសអូស្ត្រាលី Marise Payne។

លោក ប្រាក់ សុខុន បាននិយាយថា៖ «សម្តេចតេជោ ហ៊ុន សែន បានលើកបញ្ហានេះជាមួយឧត្តមសេនីយ Min Aung Hlaing ដោយផ្ទាល់ ហើយអគ្គសេនាធិ ការមីយ៉ាន់ម៉ាបានឆ្លើយតបថា សំណុំរឿងនេះគឺនៅចំពោះ មុខតុលាការ ប៉ុន្តែលោកថានៅពេលដែលវាត្រូវបានបញ្ចប់ ឧត្តមសេនីយ៍ជាន់ខ្ពស់នឹងពិចារណាករណីនេះ។ នោះ មានន័យថា ឧត្តមសេនីយ៍ Min Aunga Hlaing បានសន្យាថាលោកនឹងត្រឡប់ទៅកាន់លោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន ជាមួយនឹងលទ្ធផលជា វិជ្ជមាន»។

គួររំលឹកផងដែរថា កាលពីខែមេសា ឆ្នាំ ២០២១ មេ ដឹកនាំអាស៊ាន រួមទាំងលោកឧត្តមសេនីយ៍ Min Aung Hlaing បានព្រមព្រៀងគ្នាលើកូសង់ស៊ីសវចំនួន ៥ ចំណុច ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី នៃវិបត្តិមីយ៉ាន់ម៉ា រួមទាំងការបញ្ចប់អំពើហិង្សា និងការ សន្ទនានយោបាយក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។

ក្រោយមកមេដឹកនាំមីយ៉ាន់ម៉ាត្រូវបានហាមឃាត់មិនឲ្យ ចូលរួមក្នុងកិច្ចប្រជុំអាស៊ានក្នុងខែតុលា បន្ទាប់ពី បេសកជនពិសេសរបស់អាស៊ានមិនត្រូវអនុញ្ញាតឲ្យជួប ជាមួយលោកស្រី ស៊ូជី និងអ្នកជាប់ឃុំនយោបាយផ្សេង ទៀត ដែលជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌនៃកិច្ច ព្រមព្រៀង។

យោធាមីយ៉ាន់ម៉ាក៏បាននិយាយថា សម្ដេចតេជោ ហ៊ុន សែន ក៏នឹងមិនត្រូវបានអនុញ្ញាតឱ្យជួបជាមួយលោកស្រី ស៊ូជី ដែលកំពុងជាប់ពន្ធនាគារ បន្ទាប់ពីត្រូវបានរក ឃើញថាមានពិរុទ្ធកាលពីថ្ងៃទី ៧ ខែធ្នូ ក្រោមបទចោទ ប្រកាន់ញុះញង់ និងរំលោភលើការរឹតបន្តឹងវិធានការ សុខាភិបាល។

តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយ យោធាបានពន្យារពេលសាលក្រមដែលវាត្រូវបានគេ រំពឹងថានឹងធ្វើឡើងនៅក្នុងសំណុំរឿងចំនួនពីរនៅក្នុងការ កាត់ទោសមេដឹកនាំដែលត្រូវបានលើករហូតដល់ថ្ងៃទី ១០ ខែមករា ខណៈលោកស្រីកំពុងប្រឈមមុខនឹង ការចោទប្រកាន់ជាច្រើនផ្សេងទៀត។

យោធាមីយ៉ាន់ម៉ាក៏មានប្រវត្តិបង្ហូរឈាម រួមទាំងយុទ្ធនា ការប្រឆាំងនឹងជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ហើយ ការដណ្ដើមអំណាចរបស់ខ្លួនបានបង្កឱ្យមានបាតុកម្ម ទូ ទាំងប្រទេស ដែលកម្លាំង សន្តិសុខ បានបង្ក្រាបបង្កឲ្យ មានមនុស្សស្លាប់។

ថ្មីៗនេះ យោធាបានគាបសង្កត់ដោយហឹង្សាលើរាល់ការ ប្រឆាំង ការបាត់ខ្លួន ការធ្វើទារុណកម្ម និងការសម្លាប់ ក្រៅប្រព័ន្ធតុលាការ ហើយក៏បានបើកការវាយប្រហារតាម អាកាស និងការវាយលុកលើប្រឆាំងនិងក្រុមឧទ្ទាម ប្រដាប់អាវុធជនជាតិភាគតិចផងដែរ។

គិតមកដល់ពេលនេះកងកម្លាំងសន្តិសុខបានសម្លាប់ជន ស៊ីវិលប្រហែល ១,៤៤៣ នាក់ នៅពេលដែលការបង្ក្រាប កាន់តែធ្ងន់ធ្ងរ ការតស៊ូប្រដាប់អាវុធបានរីកធំឡើងក្នុង ប្រទេសនេះបើយោងតាមចំនួនលម្អិតដោយសមាគម ជំនួយសម្រាប់អ្នកទោសនយោបាយ៕

ដោយ ៖ សិលា


ចែករំលែក៖