ព័ត៌មានទាន់ហេតុការណ៍៖

មកស្គាល់អត្តសញ្ញាណសង្សារថ្មីរបស់ពេជ្រ សោភាដែលល្បីថាស្រស់សង្ហាខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ មុននេះចំណងស្នេហា៥ឆ្នាំ របស់ ពេជ្រ សោភា និង ឆឹម សក្កដា បានដល់ផ្លូវទាល់ អមដោយពាក្យឌឺដងគ្នាផ្ទួនៗ។តាមរយៈសារលេបខាយឌីដងឲ្យគ្នាកាន់តែបញ្ជាក់បានថាស្នេហានេះបានដល់ទីបញ្ចប់ដែលមុននេះក៏មានការលើកឡើងថាមានអ្នកទី៣ចូលជ្រៀតជ្រែកនោះតែម្តង ហើយពេលនេះគេបានដឹងថាសង្សារថ្មីរបស់នាងគឺជាអ្នកណាហើយ។ 

គេចាំបានថាចំណងស្នេហាដោយបើកចំហររវាងអ្នកទាំងពីរត្រូវបានប្រកាសឡើងកាលពីអំឡុងខែមករាឆ្នាំ ២០១៧ គឺគ្រាដែលពួកគេបានទៅចូលរួមក្នុងកម្មវិធីសម្ពោធភាពយន្តដ៏ល្បីល្បាញមួយហើយកន្លងទៅជាបន្តបន្ទាប់ទាំងអ្នកមេម៉ាយ ពេជ្រ សោភា និងតារាសម្តែងកំលោះសង្ហាលោក ឆឹម សក្កដា ធ្លាប់ប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា ពួកគេបានស្រឡាញ់គ្នា និងមើលចិត្ដថ្លើមគ្នាច្រើន ហើយ ពោលគឺនៅតែចាំថ្ងៃចូលរោងជ័យនាដើមឆ្នាំ២០២២ ប៉ុណ្ណោះ។ ប៉ុន្ដែអ្វីៗត្រូវបានផ្លាស់ប្ដូរក្នុងវេលាដែលលោក ឆឹម សក្កដា នឹងក្លាយជាកូនកម្លោះរបស់ពេជ្រ សោភា ក្នុងឆ្នាំ២០២២ នេះ ប្រែជារលាយសូន្យ បន្ទាប់ពី ពេជ្រ សោភា ត្រៀមបង្ហាញមុខម្ចាស់បេះដូងថ្មីដែលនឹងមកជំនួសតំណែងតារាសម្តែងរូបនេះ។ មិនអោយចាំយូរ ភ្លាមៗនោះអត្តសញ្ញាណ និងមុខមាត់របស់កម្លោះសង្ហារូបនោះក៏ត្រូវបង្ហាញជាផ្លូវការហើយ។ ជាក់ស្តែងកម្លោះសង្ហារូបនោះ មានឈ្មោះថាស៊ីន សំណាង ហើយលោកជាតារាបង្ហាញម៉ូត និងក៏ជាបេក្ខភាពដ៏លេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រលងចម្រៀងដ៏ល្បី Beat The Best ដែលនៅក្នុងនោះក៏មានអ្នកនាង ពេជ្រសោភា ជាគណកម្មាការដាក់ពិន្ទុម្នាក់ផងដែរ។ អ្នកគាំទ្រនាងនៅតែកោតសរសើរមិនដាច់ពីមាត់អំពីសំណាងរបស់នាងដែលបានចែកផ្លូវគ្នាដើរជាមួយកំលោះសង្ហា ឆឹម សក្កដា ហើយមានវាសនារកអ្នកស្អំបេះដូងបានភ្លាមៗនិងកាន់តែសង្ហាខ្លាំងថែមទៀតផង។ 

ខណៈដែលលោក ឆឹម សក្កដា វិញមិនទាន់បង្ហាញគូស្នេហ៍ថ្មីទេបានត្រឹមតែបង្ហាញសារខូចចិត្តជាបន្តបន្ទាប់ហើយមុននេះអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍នោះគឺលោកបានលើកឡើថា”ជីវិតស្នេហារបស់លោក ជួបតែបរាជ័យរហូត បើមិនត្រូវគេបោក ក៏ត្រូវគេបោះបង់ តាំងពីចេះមានស្នេហ៍ជួបតែមនុស្សមិនត្រង់”៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖