ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់តខ្សែភ្លើងឆក់ត្រីក្នុងស្រះចៃដន្យឆក់ខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរស១នាក់ត្រូវបានក្រុមគ្រួសារនិងអ្នកភូមិជួយសង្គ្រោះខណៈតខ្សែភ្លើងឆក់ត្រីក្នុងស្រះខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យឆក់ស្លាប់គួរឱ្យសង្វេគ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៩ខែមករាឆ្នាំ២០២២ ស្ថិតក្នុងវត្តសារ៉ាយស្ថិតនៅភូមិអង្គតាមោគ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះ ម៉ៅ យិនឡុង អាយុ២៥ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

តាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសខាងលើបានដើរទៅស្រះទឹកស្ថិតក្នុងវត្តសារ៉ាយគោលបំណងដើម្បីឆក់ត្រីទុកធ្វើម្ហូបពេលល្ងាច។

ប្រភពបន្តថាប្រមាណកន្លះម៉ោងស្រាប់តែមានការភ្ញាក់ផ្អើលថាបានស្លាប់ដោយសារតខ្សែភ្លើងឆក់ត្រីក្នុងស្រះខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យឆក់ស្លាប់គួរឱ្យសង្វេគ។

ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុនិងសន្និដ្ឋានថាពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែនខណ:មិនមានស្លាកស្នាមសំគាល់ជារឿងឃាតកម្មនោះទេ។

សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖