ភ្នំពេញ ៖ ការបន្ថែមទីតាំងចាក់វាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹង ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ គឺក្រសួងសុខាភិបាល បានចេញ សេចក្តីជូនព័ត៌មានបន្ថែមស្តីពី គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា បន្ទាប់ពីការចេញសេចក្តីជូនព័ត៌មានលេខ ០១៥/២២ គ.វ.ក-១៩ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដោយប្រើវ៉ាក់សាំង Pfizer សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ គ.វ.ក-១៩ សូមជូនព័ត៌មានបន្ថែម ស្តីពីការបន្ថែម ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនដល់មន្ត្រីរាជការចាប់ពីថ្នាក់ប្រធាននាយកដ្ឋានចុះ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្ម ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដួស ជំរុញរួច ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដូសជំរុញ ដូចខាងក្រោមតាមតារាងកំណត់។
អាស្រ័យដូចបានជម្រាបជូនខាងលើ គ.វ.ក-១៩ សូមអំពាវនាវដល់ លោក លោកស្រី នៃក្រុមគោលដៅខាងលើ
ទាំងអស់មេត្តាជ្រាប និងអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ដួសទី៤ ឱ្យបានគ្រប់គ្នា។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានចម្ងល់ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទខាងក្រោមតាមតារាង ៕
ដោយ ៖ សិលា