ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីបានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងនិងដាក់លូរំដោះទឹកជូនប្រជាពលរដ្ឋនៅផ្លូវលេខ១៩៩៨ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ លោកមេភូមិ អនុភូមិទាំង០៦ និងក្រុមការងារ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
លោកជុំ សាយរ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីបានឱ្យដឹងថា ការស្ថាបនាផ្លូវខាងលើនេះគឺមានបណ្តោយ៤៤៧ម៉ែត្រ។ លោកថាក្រោយពីស្ថាបនារួចរាល់ហើយនោះពិតជាមានអត្ថប្រយោជន៍សម្រាប់ពលរដ្ឋប្រើប្រាស់ហើយដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋតំបន់នោះផងដែរ។លោកចៅសង្កាត់ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវខាងលើនេះសូមមេត្តាយោគយល់អធ្យាស្រ័យដល់គ្រឿងចក្រដែលកំពុងស្ថាបនា ព្រោះវាពិតជាមានការលំបាកក្នុងការចេញចូលផ្ទះសម្បែងបន្តិចហើយ ប៉ុន្តែនៅពេលស្ថាបនាហើយបងប្អូនប្រជាពលរដ្ឋនឹងធ្វើដំណើរបានដោយស្រួល៕
ដោយ៖ ចន្ទ លីហ្សា