ព័ត៌មានទាន់ហេតុការណ៍៖

មានករណីផ្ទុះគ្រាប់មីនតោនស្លាប់ជំនាញដោះមីនចំនួន៣នាក់និងរបួសធ្ងន់ម្នាក់​របស់អង្គការដោះមីនកម្ពុជា​ (Cambodian Self Help Demining)

ចែករំលែក៖

ខេត្តព្រះវិហារ ៖ មានករណីផ្ទុះគ្រាប់មីនតោនស្លាប់ជំនាញដោះមីនចំនួន៣នាក់និងរបួសធ្ងន់ម្នាក់​របស់អង្គការដោះមីនកម្ពុជា​ (Cambodian Self Help Demining) ។ នេះជាការថ្លែងពីលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជានៅរសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២។ 

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា បានបញ្ជាក់ថា, នៅថ្ងៃទី១០​ ខែមករា​ ឆ្នាំ​២០២២​ នៅម៉ោងប្រមាណ១១និង៣០នាទីព្រឹក​ មានករណីផ្ទុះគ្រាប់មីនតោនស្លាប់ជំនាញដោះមីនចំនួន៣នាក់និងរបួសធ្ងន់ម្នាក់​របស់អង្គការដោះមីនកម្ពុជា​ (Cambodian Self Help Demining)។  អង្គការCSHD​ដែលគេស្គាល់ថា​ជាអង្គការអាគីរ៉ា​ ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។  

លោកបន្តថា, ករណីគ្រោះថ្នាក់នេះកេីតឡេីងនៅភូមិសែនតេជៈ​ ឃុំមរកត​ ​ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។​ ជាភាពចៃដន្យបំផុតដែរ នៅមុនគ្រោះថ្នាក់ស្លាប់អ្នកដោះមីននេះកេីតឡេីងតែប្រមាណ២០នាទីប៉ុណ្ណោះ​ នៅភូមិនេះ​ ក៏មានករណីផ្ទុះគ្រាប់ដុតសំអាតដីដាំដំឡូងស្លាប់ប្រជាពលរដ្ឋ មួយរូបផងដែរ។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កម្ពុជា បានលើកគើងថា, ឆ្លៀតក្នុងឱកាសនេះ​ ខ្ញុំសូមចូលរួមមរណ:ទុក្ខជាមួយគ្រួសារសព​ និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីខានឡេីយ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖