ព័ត៌មានទាន់ហេតុការណ៍៖

កាហ្សាស្ថានចាប់ខ្លួនមនុស្ស៨ពាន់នាក់ដែលបង្កអសន្តិសុខ

ចែករំលែក៖

ក្រសួងមហាផ្ទៃប្រទេសកាហ្សាស្ថានបានប្រកាសថា កម្លាំងសន្តិសុខប្រទេសនេះបានចាប់ខ្លួនមនុស្សសរុប ៧៩៣៩នាក់ គិតត្រឹមថ្ងៃទី១០ខែមករា ដោយជាប់ពាក់ព័ន្ធនឹងបាតុកម្មហិង្សានាពេលកន្លងមក។

សារព័ត៌មានរ៉យទ័របានផ្សាយថា អំពើហិង្សាកន្លងមកនៅក្នុងប្រទេសកាហ្សាស្ថានគឺជារឿងមិនដែលកើតមានឡើយនៅក្នុងប្រទេសតំបន់អាស៊ីកណ្តាលមួយនេះចាប់តាំងពីទទួលបានឯករាជ្យមក។ កាលពីសប្តាហ៍កន្លងមកមានបាតុកម្មអហិង្សាប្រឆាំងតម្លៃប្រេងឡើងថ្លៃ ហើយក៏មានបាតុកម្មក្លាយទៅជាហិង្សាខណៈដែលមានក្រុមជ្រុលនិយមបានចូលរួមបង្កអសន្តិសុខ ។ អគាររដ្ឋាភិបាលជាច្រើនខ្នងរងការវាយប្រហារ និងដុតបំផ្លាញ។
មន្ត្រីរដ្ឋាភិបាលកាហ្សាស្ថានបានលើកឡើងថា អំពើហិង្សានៅក្នុងប្រទេសនេះបង្កឡើងដោយក្រុមជ្រុលនិយមនិងក្រុមភេរវកម្ម ដោយមានជនបរទេសជាច្រើនត្រូវបានចាប់ខ្លួននៅក្នុងហេតុការណ៍នោះ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងកាហ្សាស្ថានបានផ្សាយថា មានមនុស្ស១៦៤នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខនឹងក្រុមបាតុករជ្រុលនិយម៕ ដោយ៖ធីរីណា

រូបថត៖Reuters 


ចែករំលែក៖