ព័ត៌មានទាន់ហេតុការណ៍៖

ចិន៖ ករណីឆ្លងកូវីដ-១៩ អូមីក្រុង នៅទីក្រុង Tianjin បានឆ្លងរាលដាលដល់ទីក្រុងផ្សេងទៀត

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្សពីរនាក់ដែរនៅ តំបន់ Anyang ក្នុងខេត្ត Henan ប្រទេសចិន ក្រោយ ពីបានរកឃើញវិជ្ជមានវីរុសបំប្លែងថ្មីអូមីក្រុង ។ ករណីឆ្លងពីរនាក់ខាងលើ គឺមានប្រភពមកពីទីក្រុង Tianjin ។ អ្នកដែលឆ្លងទាំងពីរនាក់នោះគឺជានិស្សិតមកពីសាកលវិទ្យាល័យនៅទីក្រុង Tianjin ដែលបានត្រឡប់ទៅ Anyang វិញនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១។

មន្ត្រីរដ្ឋាភិបាលទីក្រុង Anyang បានស្នើដល់ពលរដ្ឋទាំងអស់ដែលវិលត្រឡប់មកពីតំបន់មានហានិភ័យខ្ពស់ក្នុងទីក្រុង Tianjin ត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលក្នុងតំបន់។ ទីក្រុង Anyang ដែលមានប្រជាជនចំនួន ៥,៥លាននាក់ក៏បានសម្រេចចិត្តផ្អាកដំណើរការប្រព័ន្ធរថយន្តក្រុងសាធារណៈទាំងមូលជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៩ ខែមករា។
ក្រៅពីទីក្រុង Anyang ទីក្រុង Sanhe (ខេត្ត Hebei ប្រទេសចិន ចម្ងាយ៥៤គីឡូម៉ែត្រពីទីក្រុងប៉េកាំង) ក៏បានប្រកាសពីការរកឃើញករណីនៃទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយការឆ្លងមេរោគ Omicron នៅ Tianjinដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនច្បាស់ទេថា តើបុគ្គលនេះត្រូវបានគេបញ្ជាក់ថាមានផ្ទុកមេរោគ COVID-19 ដែរឬទេនោះ។
នៅល្ងាចថ្ងៃទី៨ ខែមករា ទីក្រុង Tianjin បានប្រកាសពីការរកឃើញការឆ្លងកូវីដ-១៩បំប្លែងថ្មីអូមីក្រុង២ករណី ។ ភ្លាមៗនោះខាងសុខាភិបាលក៏បានធ្វើតេស្តជាបន្តបន្ទាប់សម្រាប់ក្រុមដែលមានហានិភ័យខ្ពស់ ហើយកីបានរកឃើញវិជ្ជមាន១៨នាក់ផ្សេងទៀត នៅក្នុងសហគមន៍។
នៅព្រឹកថ្ងៃទី៩ ខែមករា ទីក្រុងធានជីនបានធ្វើតេស្តទ្រង់ទ្រាយធំនៅទូទាំងទីក្រុងដែលមានពលរដ្ឋ១៤លាននាក់។ គិតត្រឹមល្ងាចថ្ងៃដដែលនេះ អាជ្ញាធរបានរកឃើញករណីថ្មីចំនួន២០ករណីបន្ថែមទៀត ដែលនាំឱ្យចំនួនករណីឆ្លងចុងក្រោយបង្អស់នេះកើនដល់៤០ករណី៕ ដោយ៖ធីរីណា

រូបថត៖Reuters 


ចែករំលែក៖