ព័ត៌មានទាន់ហេតុការណ៍៖

Man Utd ឈាន​ទៅ​ជុំ​ទី​៤ FA Cup ខណៈ Aston Villa ស៊ុតចូល២​គ្រាប់តែអាជ្ញាកណ្តាលឆែក VAR មិនឲ្យ

ចែករំលែក៖

ក្រុម Manchester United បានកក់កៅអីឡើងជុំទី៤នៃការប្រកួត FA Cup ជាមួយក្រុម Middlesbrough ខណៈដែលកីឡាករក្រុមបិសាចក្រហមបានតែតបាល់បញ្ចូលទីនៅនាទីទី៨ដោយខ្សែបម្រើ Scott McTominay បង្ហាញឱ្យឃើញជ័យជម្នះគ្រប់គ្រាន់ដើម្បីផ្តួលក្រុម Aston Villa ក្នុងលទ្ធផល ១ទល់០ នៅ Old Trafford កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ។

កីឡាករ McTominay បានតែតបញ្ចូលទីយ៉ាងល្អចូលទីក្រុម Aston Villa ពីការបញ្ចូល​បាល់​យ៉ាង​ល្អ​របស់ Fred។ គ្រាប់បាល់នេះបានលោក Steven Gerrard ដែលជាគ្រូបង្វឹករបស់ Aston Villa រិះគន់យ៉ាងខ្លាំងចំពោះការវិលត្រឡប់ទៅកាន់ Manchester United វិញដោយមិនសប្បាយចិត្ត ជាកន្លែងដែលគាត់ធ្លាប់លេងឲ្យ Liverpool នៅពេលជាកីឡាករ។

យ៉ាង​ណា​មិញលទ្ធផលនេះ​បាន​ធ្វើ​ឲ្យលោក Gerrard និង​ក្រុម​របស់​គាត់​មាន​ការ​លំបាក​យ៉ាង​ខ្លាំង។ ២គ្រាប់ក្នុងរយៈពេលប៉ុន្មាននាទីនៅដើមតង់ទី២ ក្រុម Aston Villa បានស៊ុតបាល់នៅក្នុងសំណាញ់របស់ក្រុម ManUnited ប៉ុន្តែសម្រាប់ទាំង២គ្រាប់ត្រូវចាត់ទុកជាមិនបានការ ដោយសារអាជ្ញាកណ្តាលកាត់សេចក្តី និងមើលវីដេអូ VAR ។

ទោះជាយ៉ាងណាក៏ដោយ មានការជជែកវែកញែកច្រើនជាង ហើយពាក់ព័ន្ធនឹងការរង់ចាំដ៏យូរសម្រាប់អាជ្ញាកណ្តាលពិនិត្យមើលវីដេអូ VAR ដើម្បីសុំឱ្យអាជ្ញាកណ្តាលលោក Michael Oliver ធ្វើការសម្រេចចិត្តចុងក្រោយដោយការពិគ្រោះលើអេក្រង់ វីដេអូ នៅទីបំផុតបានចាត់ទុកជាគ្រាប់បាល់ offside ។

កំណត់ត្រាថ្មីៗរបស់ក្រុម Aston Villa ក្នុងការប្រកួតនេះពិតជាអាក្រក់ណាស់។ ជ័យជម្នះចុងក្រោយរបស់ពួកគេគឺការប្រកួតជុំទី៣ ទល់នឹងក្រុមWycombe ក្នុងឆ្នាំ២០១៦ ដែលមានន័យថា ការប្រកួតនៅឆ្នាំក្រោយពួកគេនឹងឆ្លងកាត់៧រដូវកាលដោយមិនឈ្នះការប្រកួតនៅក្នុងនោះ។

គ្រូបង្វឹកក្រុម Aston Villa លោក Steven Gerrard បាននិយាយថា លោកនឹងមិនស្តីបន្ទោសមន្ត្រីនោះទេ បន្ទាប់ពីក្រុមរបស់លោកមានគ្រាប់បាល់ស៊ុតបញ្ចូលទីរហូតដល់២គ្រាប់ ប៉ុន្តែពេលមើល VAR គឺមិនឲ្យ ធ្វើឲ្យចាញ់ក្រុមManchester United ក្នុងពានរង្វាន់ FA Cup ប៉ុន្តែមនុស្សជាច្រើនងឿងឆ្ងល់ដោយសារការសម្រេចចិត្តនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖​ BBC Sport)


ចែករំលែក៖