ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន ថ្លែងអំណរគុណប្រទេសជប៉ុនចំពោះការគាំទ្រជាហូរហែដល់ការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាការធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ !

ចែករំលែក៖

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ថ្លែងអំណរគុណប្រទេសជប៉ុនចំពោះការគាំទ្រជាហូរហែដល់ការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាការធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ ! លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។ 

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា, ខ្ញុំបានជួបពិភាក្សាការងារជាមួយ លោក ហាយ៉ាហ្សី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន តាមទូរស័ព្ទកាលពីម្សិលមិញទៅលើប្រធានបទជាច្រើន។ 

លោកបន្តថា, ជាថ្មីម្តងទៀត ខ្ញុំបានថ្លែងអំណរគុណប្រទេសជប៉ុនចំពោះការគាំទ្រជាហូរហែដល់ការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាការធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ។

លោកបានកត់សម្គាល់ពីវឌ្ឍនភាពមួយចំនួនក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយមីយ៉ាន់ម៉ាដោះស្រាយបញ្ហារបស់ខ្លួន។ យើងបានឯកភាពគ្នាថាការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ៥ចំណុចគឺជាកត្តាស្នូលដើម្បីសម្រេចការងារនេះ។ 

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្លែងថា, ខ្ញុំក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកបណ្ឌិត យ៉ូហេ សាសាកាវ៉ា ដែលជាប្រេសិតពិសេសរបស់ជប៉ុនសម្រាប់ការផ្សះផ្សាជាតិនៅមីយ៉ាន់ម៉ា។

លោកលើកឡើងថា, ខ្ញុំសង្ឃឹមថានឹងបានទទួលឯកឧត្តមនៅកម្ពុជាក្នុងពេលឆាប់ៗនេះ នៅពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្បើយ។

I talked with H.E. HAYASHI Yoshimasa, Japanese Foreign Minister, via telephone yesterday about a variety of topics. Once again, I expressed my sincere appreciation to Japan for their ongoing support for Cambodia’s development as well as our ASEAN Chairmanship this year.

Minister HAYASHI acknowledged progress from Samdech Techo Prime Minister’s visit to Myanmar, and commended Cambodia’s efforts in helping Myanmar resolve its issues. We concurred that the full implementation of the 5-Point Consensus is at the heart of this endeavour. I also affirmed our commitment to working closely with Dr. YOHEI Sasakawa, Japan’s special envoy for national reconciliation in Myanmar.

I hope to receive Minister HAYASHI in Cambodia in the near future when the COVID-19 situation improves.

#កម្ពុជាជប៉ុន #CambodiaJapan  🇰🇭 🇯🇵 ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖