ខេត្តកំពង់ស្ពឺ៖ បេីយោងតាមប្រភពព័ត៍មានពីលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានប្រគល់ផ្ទះចំនួន០៣ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កន្លងមក។
ក្នុងឱកាសចែកជូនផ្ទះដល់ប្រជាពលរដ្ឋ សាខាកាកបាទក្រហមក៏បានយកអំណោយរួមមាន៖ អង្ករ, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, នំធុង, មី, ប្រេងឆា និងថវិកាមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន២០គ្រួសារ ស្ថិតនៅក្នុងភូមិមហាលំពាំងទី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដោយសារតែការឆ្លងរីករាលដាលនៃជំងឺប្រភេទថ្មី សូមពុកម៉ែមាមីងបងប្អូនមេត្តាកុំភ្លេចវិធានការ ៣កុំ ៣ការពារឲ្យសោះ។ សូមអរគុណ!៕
ដោយ៖សហការី