ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល សម្រេចលើកពេលរៀបចំពិធីជួបជុំរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន លើកទី៦ ដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ទៅឆ្នាំក្រោយវិញ

ចែករំលែក៖

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តី ជម្រាបជូន លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន

កម្មវត្ថុ៖ ករណីសំណើសូមលើកពេលរៀបចំពិធីជួបជុំ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន កម្ពុជាលើកទី៦ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

យោង ៖ -លិខិតលេខ២៨៤៨ ពម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន 

-ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនលោករដ្ឋមន្ត្រី ជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមលើកពេលរៀបចំពិធីជួបជុំ សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន កម្ពុជាលើកទី៦ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ទៅឆ្នាំក្រោយវិញ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកជ្រាបនិងបាត់ចែងអនុវត្ត៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖