ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកមានករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ៣,៤លាននាក់ ក្នុងរយៈពេល២៤ម៉ោង

ចែករំលែក៖

ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងរហូតដល់ទៅ៣,៤លាននាក់ ។ ប្រទេសជាច្រើនបានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ ខ្ពសបំផុតមិនធ្លាប់មានពីមុនមក។
ចាប់តាំងពីអូមីក្រុងផ្ទុះឡើងនៅលើពិភពលោក តាំងពីចុងខែវិច្ឆិកាឆ្នាំ២០២១ មកទល់ពេលនេះ វីរុសនេះបានឆ្លងរាលដាលយ៉ាងឆាប់រហ័ស ហើយបានជំនួសតំណែងវីរុសប្រភេទដែលតា គ្រប់គ្រងការឆ្លងនៅលើពិភពលោក។
នេះជាលើកដំបូងចាប់តាំងពីផ្ទុះកូវីដ-១៩មក ពិភពលោកមានករណីឆ្លងជាង៣លាននាក់ក្នុងមួយថ្ងៃ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន។
តាមរបាយការណ៍របស់ WHO ចាប់តាំងពីម៉ោង ០ ថ្ងៃទី ១៣ខែមករា WHO នឹងបន្តទទួលរបាយការណ៍ស្តីពីករណីឆ្លងនិងស្លាប់នៅទូទាំងពិភពលោក។ ករណីឆ្លងសរុបនៅលើពិភពលោកនាពេលនេះមានជាង៣១២លាននាក់ និងស្លាប់ជាង៥លាននាក់ ។ ក្នុងពេល២៤ម៉ោងកន្លងមក មានករណីឆ្លងកូវីដ-១៩ ដល់ទៅ៣,៣ លាននាក់ និងស្លាប់ជាង ៧.៧៣៥នាក់៕ ដោយ៖ធីរីណា

រូបថត៖AFP/VNA.


ចែករំលែក៖