ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញករណីវិជ្ជមានកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងនៅទីក្រុងកំពង់ផែធំទីពីររបស់ចិន

ចែករំលែក៖

រកឃើញករណីវិជ្ជមានកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងដោយមិនមានរោគសញ្ញា បន្ទាប់ពីត្រឡប់មកពីសាកលវិទ្យាល័យមួយនៅជិតទីក្រុង Tianjin ដែលជាកន្លែងយ៉ាងហោចណាស់ក៏មានការឆ្លងមេរោគអូមីក្រុងចំនួន១៣៧ករណី គិតត្រឹមថ្ងៃទី១២ខែមករានោះ។ក្រោយការរកឃើញនៅទីក្រុង Dalian ដែលជាទីក្រុងកំពង់ផែធំទីពីរមានប្រជាជនចំនួន៧លាននាក់ ។
សារព័ត៌មានBloomberg ដែលបានផ្សាយនៅថ្ងៃទី១៣ខែមករាបញ្ជាក់ថា គឺជាការរកឃើញករណីឆ្លងកូវីដ-១៩ម្នាក់ប្រភេទអូមីក្រុង។ ទីក្រុង Dalian ក៏បានរកឃើញករណីឆ្លងកូវីដ-១៩ចំនួនពីរនាក់ផ្សេងទៀតតែមិនទាន់ដឹងជាប្រភេទណាឡើយ ។
កំពង់ផែ Dalian និង Tianjin របស់ចិនដែលស្ថិតក្នុងចំណោមកំពង់ផែធំបំផុតទាំង២០នៅលើពិភពលោកបានកត់ត្រាករណី Omicron បង្កឱ្យមានការព្រួយបារម្ភអំពីខ្សែសង្វាក់ផ្គត់ផ្គង់ នៅក្នុងប្រទេសនិងលើពិភពលោក។
ក្នុងរយៈពេល២៤ម៉ោងកន្លងមកគណៈកម្មាធិការសុខាភិបាលចិនបានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន១២៤នាក់ ក្នុងនោះមាន៤១នាក់នៅទីក្រុង Tianjin។ នៅពេលនេះមិនទាន់ដឹងថា នឹងត្រូវបិទទីក្រុងដែរឬទេ ក៏ដូចជាការធ្វើតេស្តលើពលរដ្ឋ ទាំង ៧លាននាក់ក្នុងក្រុង ដូចដែលធ្លាប់បានធ្វើកន្លងមកក្នុងទីក្រុងផ្សេងៗដែលរកឃើញករណីឆ្លងអូមីក្រុង៕ដោយ៖ធីរីណា

រូបថត៖THX/VNA.


ចែករំលែក៖