រដ្ឋាភិបាលជប៉ុនកំពុងតែពិចារណាក្នុងការអនុញ្ញាតឱ្យក្រុមនិស្សិតបរទេសចូលមកសិក្សានៅក្នុងប្រទេសជប៉ុន ក្នុងពេលដែលប្រទេសនេះហាមប្រាមពលរដ្ឋបរទេសចូលក្នុងប្រទេសដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង។
គម្រោងខាងលើរបស់រដ្ឋាភិបាលជប៉ុន គឺអនុញ្ញាតឱ្យនិស្សិតអាហារូបករណ៍តាមកម្មវិធីសិក្សាតាមសាលានៅបណ្តាខេត្តនៃប្រទេសជប៉ុន។ ប្រធានការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Matsuno Hirokazu បានបញ្ជាក់ថា រដ្ឋាភិបាលកំពុងត្រួតពិនិត្យឱ្យនិស្សិតវិលត្រឡប់មកសិក្សានៅក្នុងប្រទេសជប៉ុនវិញ។
ជប៉ុនបានរឹតត្បិតព្រំដែនអាកាស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មីអូមីក្រុង។ ក្រុមនិស្សិតជាច្រើនបានអាក់ខានទៅសិក្សានៅក្នុងប្រទេសជប៉ុនដែលជាហេតុធ្វើឱ្យបាត់បង់បញ្ញវន្តជាច្រើននាពេលអនាគត។
គិតត្រឹមខែឧសភា ឆ្នាំ២០២០ មាននិស្សិតតែ៨.៧៦១នាក់ប៉ុណ្ណោះ ក្នុងចំណោម ២៨០.០០០នាក់ ទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន បានមកសិក្សានៅក្នុងប្រទេសនេះ។ ក្រុមនិស្សិតគឺត្រូវតែគោរពទៅតាមច្បាប់ធ្វើចត្តាឡីស័ករបស់រដ្ឋាភិបាល ។
នៅឆ្នាំ២០១៩ មុនពេលផ្ទុះកូវីដ-១៩ ក្រុមនិស្សិតចូលទៅកាន់ប្រទេសជប៉ុនសិក្សាប្រមាណ១២០ពាន់នាក់។ នៅក្នុងឆ្នាំ ២០១៩ តួលេខនោះបានធ្លាក់ចុះ នៅសល់តែ៩.៩៣០នាក់ក្នុងរយៈពេល១០ខែឆ្នាំ២០២១៕ ដោយ៖ធីរីណា
រូបភាព៖ngaynay