ព័ត៌មានទាន់ហេតុការណ៍៖

លោក​ នួន​ ផារ័ត្ន​ សូមចូលរួមអបអរសាទរដល់ប្អូនៗសិស្សានុសិស្ស ជាបេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ នួន​ ផារ័ត្ន​ អភិបាលរង​នៃគណៈអភិបាលរាជធានីភ្នំពេញ​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅល្ងាចថ្ងៃសុក្រទី១៤​ ខែមករា​ ឆ្នាំ​២០២២នេះ​ថា៖​ សូមចូលរួមអបអរសាទរដល់ប្អូនៗសិស្សានុសិស្ស ជាបេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១! ។

ក្នុងចំណោមបេក្ខជនប្រឡងជាប់ទូទាំងប្រទេស ចំនួន ៧២.០១៦ នាក់ បេក្ខជនដែលទទួលបាននិទ្ទេស A មកពីរាជធានីភ្នំពេញ មានរហូតដល់ ៥៦៥ នាក់។ 

លោក​ នួន​ ផារ័ត្ន​ បានថ្លែងបន្តថា​ “ខ្ញុំសូមចូលរួមអបអរសាទរ និងកោតសសើរដោយស្មោះ ដល់ប្អូនៗសិស្សានុសិស្ស ចំពោះការខិតខំប្រឹងប្រែងសិក្សាទទួលយកចំណេះដឹង ពីលោកគ្រូ-អ្នកគ្រូ ជាពិសេសនៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា​ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទីភារកិច្ចយ៉ាងល្អប្រសើរ និងបានចូលរួមសហការរៀបចំ នាំឲ្យការប្រឡង ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ គួរជាទីមោទនៈ”៕

ដោយ​៖សហការី​


ចែករំលែក៖