ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យ​បានបំផ្លាញផ្ទះចំនួន​ ៤ខ្នង​អស់ទាំងស្រុង​ ក្នុង​ខណ្ឌ​ដូនពេញ​ ដោយ​សារតែការលួចដុត

ចែករំលែក៖

ភ្នំពេញ​៖​ បេី​តាមប្រភពព័ត៌មានពី​នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឱ្យដឹងថា​ មានករណី​គ្រោះអគ្គិភ័យមួយបានកេីតឡេីង​ ដោយសារតែការដុតផ្ទះបង្ករជាអគ្គិភ័យឆាបឆេះផ្ទះបាយ​ នាវេលាម៉ោង​ ១១និង២០នាទីយប់​ ថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០២២​ មានករណីគ្រោះអគ្គិភ័យបានកើតឡើង ស្ថិតនៅចំណុចផ្ទះលេខ៧២​ ភូមិ២១​ ក្រុម២៥៧​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ព្រមទាំងឆេះបំផ្លាញផ្ទះចំនួន​ ៤ខ្នង​ និងសម្ភារអស់ទាំងស្រុង។  

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ បានឱ្យដឹងថា​​ ម្ចាស់ទីតាំងមានឈ្មោះ​ លៀង​ ទិនធី​ ភេទប្រុស អាយុ​ ៣២ឆ្នាំ​ មុខរបរ ជាងសំណង់ ចំពោះមូលហេតុ​នៃការឆាបឆេះ​បណ្តាលមកពីការ​ដុតផ្ទះបង្ករជាអគ្គិភ័យ​។      

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យឆាបឆេះផ្ទះឈេីលេីថ្មក្រោម ទំហំ ៤ម៉ែត្រ គុណ​ ៨ម៉ែត្រ ខូចខាតចំនួន​ ៤ខ្នង​ និងសម្ភារអស់ទាំងស្រុង។ 

គួរបញ្ជាក់ថា​ សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យេីងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ២១គ្រឿង ប្រើប្រាស់ទឹក​អស់​ ២១ឡាន​ ស្មេីរនឹង​ ៨៤ម៉ែត្រគូប​,​ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៦ម៉ែត្រគូប​ និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន​ OCIC ចំនួន​ ៦គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៦ម៉ែត្រគូប​។ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលេីនេះ​ កម្លាំងសមត្ថកិច្ចជំនាញរបស់យេីងបា​នគ្រប់គ្រងទាំងស្រុង នៅវេលាម៉ោង​ ១២និង២០នាទីយប់រំលង​អធ្រាត្រ​៕

ដោយ​៖ស​ តារា​


ចែករំលែក៖