ខេត្តស្វាយរៀង ៖ លោក ហេង សុខណាង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាអធីបតីបិទវគ្គបណ្តុះបណ្តាលស្តីពីតួនាទីនិងភារកិច្ចរបស់អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្ស ជូនដល់យុវជនគណបក្សជាបេក្ខជនពេញសិទ្ធនិងបម្រុង សកម្មជនយុវជនបក្សភូមិ សកម្មជនយុវជនគណបក្សឃុំ និងថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃក្រុមការងារយុវជនគណបក្សស្រុករំដួល។
ដោយបានកំណត់ទិសដៅផ្តល់វគ្គបណ្តុះបណ្តាលជូនដល់យុវជនគណបក្សជាបេក្ខជនពេញសិទ្ធនិងបម្រុងនៅទូទាំង៨០ឃុំ-សង្កាត់ សកម្មជនយុវជនគណបក្សឃុំ-សង្កាត់នៅទូទាំង៨០ឃុំ-សង្កាត់ សកម្មជនយុវជនបក្សភូមិនៅទូទាំង៦៩០ភូមិ និងថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃក្រុមការងារយុវជនគណបក្សស្រុក-ក្រុងទាំង៨ នៅទូទាំងខេត្តស្វាយរៀង នាថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ក្រុមការងាររយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានចាប់ផ្តើមរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ចរបស់អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្ស ជូនដល់យុវជនគណបក្សជាបេក្ខជនពេញសិទ្ធនិងបម្រុង សកម្មជនយុវជនបក្សភូមិ សកម្មជនយុវជនគណបក្សឃុំ និងថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃក្រុមការងារយុវជនគណបក្សស្រុករំដួល សរុបចំនួន១២០នាក់ ក្រោមអធិបតីភាពលោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត ននិងមានការចូលរួមពីលោក ទុំ សារាវុធ អនុប្រធានក្រុមការងារយុវជនគណបក្សខេត្តនិងជាប្រធានផែនបណ្ដុះបណ្ដាល លោក ម៉ុង ឡាមី ប្រធានលេខាធិការដ្ឋាននិងជាសមាជិកក្រុមអចិន្រ្តៃយ៍នៃក្រុមការងារយុវជនគណបក្សខេត្ត និងសមាជិក-សមាជិកាលេខាធិការដ្ឋាន និងក្រុមការងារ។
វគ្គបណ្តុះបណ្តាលនេះធ្វើបទបង្ហាញដោយ លោក យឹម វិស្សុត អនុប្រធានលេខាធិការដ្ឋាននៃក្រុមការងារយុវជនគណបក្សខេត្ត។ វគ្គបណ្តុះបណ្តាលនេះបានបង្ហាញពីគោលការណ៍ទូទៅនៃការបោះឆ្នោត លក្ខខណ្ឌ តួនាទី ភារកិច្ច សកម្មភាពហាមឃាត់នានារបស់អ្នកសង្កេតការណ៍និងភ្នាក់ងារគណបក្ស និងការឃោសនា៕
ដោយ ៖ សិលា