ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្ដាលចុះជួយស្រុកបាធាយ ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្ដាលចុះជួយស្រុកបាធាយ ខេត្តកំពង់ចាម ។ 

 លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម  អញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្ដាលចុះជួយស្រុកបាធាយ និងក្រុមការងារសកម្មជន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុកបាធាយ ខេត្តកំពង់ចាមចាម បានថ្លែងថា,  ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្ដាលចុះជួយស្រុកបាធាយ ខេត្តកំពង់ចាម ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើង ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម និងមានការចូលរួមជាច្រើនពីថ្នាក់ដឹកនាំ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា និងក្រុមការងារសកម្មជន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុកបាធាយ ៕

ដោយ ៖ សិលា


ចែករំលែក៖