ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុប១,៩៣លាននាក់ក្នុងរយៈពេល២៤ម៉ោង

ចែករំលែក៖

ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុបជាង១.៩២៩.៤០៤ នាក់ ក្នុងនោះអាមេរិកឆ្លងច្រើនជាងគេគឺមានជាង៣៣៩ពាន់នាក់ ។ ចំណែកប្រទេសរុស្ស៊ីវិញមានករណីស្លាប់ច្រើនជាងគេដោយកូវីដ-១៩ គឺមានជាង៦៧០នាក់។
គិតត្រឹមម៉ោង៨ព្រឹកថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ៣៣១, ២៦៤,៩៣៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៥៦៣,២២៦នាក់ និងជាសះស្បើយឡើងវិញ ២៦៨,៩៩៥,៦៣៥នាក់។
ការឆ្លងរាលដាលកូវីដ-១៩ បានថយចុះជាងមុន ដោយកាលពីសប្តាហ៍កន្លងមកមានករណីឆ្លងជាង៣លាននាក់ក្នុងពេល២៤ម៉ោង ប៉ុន្តែពេលនេះ ថយចុះនៅសល់តែជិត២លាននាក់ប៉ុណ្ណោះ ។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លងនិងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៦៧, ៦៣១,១៩១នាក់ ស្លាប់ចំនួន ៨៧៤,៣២១នាក់ និងជាសះស្បើយចំនួន ៤៣,១៦៥,៦៦៧នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ-១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៧, ៦០២,៨៣២នាក់ ស្លាប់ចំនួន ៤៨៦,៧៨៤នាក់ និងជាសះស្បើយ ៣៥,៣៧៨, ៨៧២នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៣, ០៨៣,២៩៧នាក់ ស្លាប់ ៦២១,២៦១នាក់ និងជាសះស្បើយ ២១,៧១០,៨៣១នាក់៕ ដោយ៖ធីរីណា

រូបថត៖IRNA/TTXVN


ចែករំលែក៖