ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរសង្កាត់គោកឃ្លាងចុះផ្សព្វផ្សាយចែកកម្មវិធីបោសសំអាត និងកម្មវិធីប្រមូលសំរាមជូនពលរដ្ឋក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃ១៨ ខែមករា ឆ្នាំ២០២២ ក្រុមការងារសង្កាត់គោកឃ្លាង បានចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ផ្សព្វផ្សាយចែកកម្មវិធីបោសសំអាត និងកម្មវិធីប្រមូលសំរាមក្នុងមូលដ្ឋានសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ 

យោងតាមផេកផ្លូវការរបស់រដ្ឋបាលសង្កាត់គោកឃ្លាងបានឱ្យដឹងថាដោយមានការណែនាំពីលោកញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាងសូមឱ្យបងប្អូនប្រជាពលរដ្ឋត្រូវវេចខ្ចប់ទុកដាក់សំរាមទៅតាមប្រភេទឱ្យបានល្អ និងបញ្ចេញសំរាមតាមពេលវេលាបានកំណត់។

អាជ្ញាធរសង្កាត់ក៏សូមឱ្យបងប្អូនចូលរួមគ្រប់ៗគ្នា ដើម្បីមូលដ្ឋាន និងរាជធានី យើងមានបរិស្ថានល្អស្អាត៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖