ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធ​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបលារាជធានីភ្នំពេញ​ ទាក់ទងទៅនឹងចុះផ្សាយព័ត៌មានមិនពិត​

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់បានឃើញគណនីហ្វេសបុកមួយបានចុះផ្សាយថា “ផ្លូវជាតិលេខ៤ ខណ្ឌកំបូល ឡានមិនមានបទល្មើសអ្វីទាំងអស់ (ខ្សែក្រវ៉ាត់ក៏ពាក់ ទូរស័ព្ទក៏មិនបាននិយាយ) ប៉ុន្តែប៉ូលិសឃាត់ដោយមិនបានប្រាប់ថាយើងខុសអីនោះទេ គឺហៅសួសររកឯកសារឡាន និងប័ណ្ណបើកបរម៉ង”។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៨​ ខែមករា​ ឆ្នាំ​២០២២។ 

ដូច្នេះ​ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបលារាជធានីភ្នំពេញ​ សូមជម្រាបថា​ តាមពិតជាក់ស្តែងក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវ​ និងសួរមន្ត្រីអនុវត្តតាមគោលដៅ​ គឺមិនមានករណីនេះកើតឡើងនោះទេ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៌ផ្លូវគោក​ គឺអនុវត្តតាមច្បាប់ត្រឹមត្រូវ មិនមានការអនុវត្តន៍លើសសេចក្តីណែនាំរបស់ច្បាប់ ក៏ដូចជាការណែនាំរបស់ថ្នាក់នាំឡើយ។

ការចុះផ្សាយព័ត៌មានមិនពិតនេះមានលក្ខណៈបំភ្លេីសក្នុងន័យបង្ខូចកិត្តិយសរបស់កងកម្លាំងអនុវត្តន៍ច្បាប់ ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកគណនីហ្វេសបុក ដើម្បីចូលមកបកស្រាយបំភ្លឺលេីករណីផ្សព្វផ្សាយព័ត៌មានមិនពិតនេះ​៕

ដោយ​៖សហការី​


ចែករំលែក៖