ព័ត៌មានទាន់ហេតុការណ៍៖

ចិនស្នើឱ្យកម្ចាត់មេរោគសំបុត្រផ្ញើមកពីបរទេសទាំងអស់ដើម្បីទប់ស្កាត់កូវីដ-១៩

ចែករំលែក៖

សេវាប្រៃសណីយ៍របស់ប្រទេសចិនបានបញ្ជាឱ្យបុគ្គលិកត្រូវតែបាញ់សម្លាប់មេរោគរាល់សំបុត្រ សម្ភារដែលបានផ្ញើមកពីក្រៅប្រទេស ក្រោយពេលមានករណីឆ្លងកូវីដ-១៩បំប្លែងថ្មីអូមីក្រុងនៅក្នុងទីក្រុងប៉េកាំង ហើយរកឃើញឆ្លងពីសំបុត្រផ្ញើមកពីប្រទេសកាណាដា។
មន្ត្រីចិនបានឱ្យដឹងថា មានករណីឆ្លងកូវីដ-១៩ជាច្រើនករណី គឺបានឆ្លងពីទំនិញដែលផ្ញើមកពីក្រៅប្រទេស ក្នុងនោះមានស្ត្រីនៅទីក្រុងប៉េកាំងម្នាក់ដែលមិនមានប្រវត្តិចេញទៅក្រៅឡើយតែបានឆ្លងកូវីដ-១៩ ។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១៧ខែមករា សេវាប្រៃសណីយ៍ ចិន បានស្នើដល់បុគ្គលិក ប្រៃសណីយ៍ទាំងអស់ត្រូវបាញ់ថ្នាំសម្លាប់មេរោគ រាល់សំបុត្រផ្ញើមកពីបរទេស។ ជាមួយគ្នានេះដែរ បុគ្គលិកដឹកជញ្ជូនគឺត្រូវតែចាក់វ៉ាក់សាំងដូសជំរុញដើម្បីទប់ស្កាត់ការឆ្លង ។
កាលពីថ្ងៃទី១៧ខែមករា ចិនបានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន១២៧នាក់ គឺថយចុះបើប្រៀបធៀបនឹងមួយថ្ងៃមុនដែលមានករណីឆ្លង១៦៣ករណី ។ គិតត្រឹមថ្ងៃទី១៧ខែមករា ចិនមានករណីឆ្លងកូវីដ-១៩សរុប១០៥.២៥៨នាក់ និងស្លាប់ ៤.៦៣៦នាក់៕

ដោយ៖ធីរីណា(រូបថត៖ news.cn)


ចែករំលែក៖