ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងពណ៌ ស ១គ្រឿងកំពុងបើកបរត្រូវបានឆ្លងភ្លើងផ្ទុះឆេះអស់ទាំងស្រុងលើផ្លូវ ម្ចាស់លោតចុះទាន់ព្រលឹងចុងសក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា÷ ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោងជាង ៩និង០០នាទីយប់ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ នៅជិតទីប្រជុំជនក្នុងក្រុមទី ០៤ ភូមិថ្មី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

បើតាមន្ត្រីនគរបាលជំនាញមូលដ្ឋានស្រុកកំរៀងបានបន្តថា÷រថយន្តដែលជួបហេតុការណ៍គ្រោះថ្នាក់ឆ្លងផ្ទុះឆេះអស់ទាំងស្រុងនេះ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២C-០២២៧.  ម្ចាស់មានឈ្មោះ ទឹម សំ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

តាមប្រភពព័ត៌៊មានពីអ្នកស្រុកនៅជិតកន្លែងកើតហេតុបាននិយាយថា÷ នៅមុនកើតហេតុគាត់បានឃើញរថយន្តខាងលើធ្វើដំណើរលើផ្លូវជាតិមកពីទិសខាងត្បូង ទៅទិសខាងជើង ដល់ទីតាំងកើតហេតុបានឆ្លងផ្ទុះឆាបឆេះឡើងចេញពីផ្នែកម៉ាស៊ីនខាងមុខ ហើយអណ្តាតភ្លើងបានឆេះរាលពេញតួរថយន្តតែម្តង ភ្លាមៗរថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកបានចេញអន្តរាគមន៍ពន្លត់ប្រើប្រាស់អស់ទឹកមួយរថយន្តទើបរំលត់គ្រប់គ្រងស្ថានភាពបាន៕

ចំណែកឯម្ចាស់រថយន្តលោតចុះទាន់ ភ័យព្រលឹងចុងសក់ ។

ក្រោយពីកើតហេតុរួចសមត្តកិច្ចនគរបាលជំនាញនៃអធិការស្រុកកំរៀង បានយករថយន្តទៅរក្សាទុក្ខដើម្បីសាកសួរពីមូលហេតុនិងដោះស្រាយតាមក្រោយ ៕

ដោយ៖ស សារ៉េត


ចែករំលែក៖