ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃមានអាពាធ(ជំងឺ)ព្យាបាលមិនធូរស្រាលគិតខ្លីចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិនិងក្រុមគ្រួសារខណៈដែលពួកគេប្រទះឃើញព្រះសង្ឃធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅលើរនងផ្ទះរបស់ញោមស្រីបង្កើត។

  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ស្ថិតក្នុងភូមិព្រៃប្រើស ឃុំត្នោត ស្រុកកំពង់រោទ៍ ។

   យោងតាមសមត្ថកិច្ចបានឱ្យដឹងថាព្រះសង្ឃខាងលើមានព្រះនាម ព្រុំ ពាង ព្រះជន្ម៦៤ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃប្រើស ឃុំត្នោត ស្រុកកំពង់រោទ៍ គង់នៅវត្តពោធិ៍ម្អម។

សមត្ថកិច្ចស្រុកសហការជាមួយនគរបាលប៉ុស្ត៏រដ្ឋបាលនិងគ្រូពេទ្យបានសន្និដ្ឋានថាព្រះសង្ឃរងគ្រោះពិតជាអនិច្ចធម្មដោយការចងកសម្លាប់ខ្លួនឯងប្រាកដមែនដោយបានយកខ្សែគោ មកចងកសម្លាប់ នៅលើរនងផ្ទះដោយមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។

តាមក្រុមគ្រួសារបានអះអាងថា ព្រះអង្គមានអាពាធ(ជំងឺ)យូរឆ្នាំមកហើយដោយខំព្យាបាលនិងឆាន់ថ្នាំដែរតែមិនធូរស្រាលសោះចេះតែពិបាកក្នុងខ្លួនទើបលោកគិតខ្លីបែបនេះ។

ក្រោយពិនិត្យសពរួច សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖យឹម សុថាន


ចែករំលែក៖