ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលផ្នែកសណ្តាប់ធ្នាប់រាជធានីភ្នំពេញ ចុះរៀបចំសណ្តាប់ធ្នាប់នៅមុខមន្ទីរពេទ្យរុស្សុី និងផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករឱ្យទ្បើងលក់ផុតពីទ្រូងថ្នល់

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ កម្លាំងជំនាញផ្នែកសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ​ បានចុះរៀបចំសណ្តាប់ធ្នាប់នៅមុខមន្ទីរពេទ្យរុស្សុី និងផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករ ឱ្យ​ទ្បើងលក់ផុតពីទ្រូងថ្នល់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ ដើម្បីទុកចិញ្ចើមថ្នល់សម្រាប់ថ្មើរជើងធ្វើចរាចរណ៍ទៅមកបានស្រួល។ 

ជាមួយគ្នានេះ​ កម្លាំង​ជំនាញ​ បានធ្វើការផាកពិន័យរថយន្តក្រុងឈប់ចតកកស្ទះចរាចរណ៍ នៅផ្លូវសម្តេចព្រះមុន្នីរ៉េត គល់ស្ពានអាកាសស្ទឹងមានជ័យផងដែរ។ 

សូមជម្រាបថា​ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨​ ខែមករា​ម្សិលមិញនេះ​ បន្ទាប់ពីបានឃើញសារព័ត៌មាន ចុះផ្សាយថានៅចិញ្ចេីមផ្លូវជាប់របងមន្ទីរពេទ្យកុមារជាតិទាំងបីជ្រុង បានក្លាយជាចំណតម៉ូតូរថយន្ត របស់ក្រុមហ៊ុនធានារ៉ាប់រងឯកជន និងក្លាយជាតូបលក់ដូរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឲ្យកម្លាំងនៃអធិការដ្ធាននគរបាលខណ្ឌទួលគោក ដើម្បីចុះត្រួតពិនិត្យជាក់ស្តែង និងរៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ​១១០​ ផ្លូវលេច២៥៧​ ជុំវិញរបងមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ជាលទ្ធផលក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ម៉ូតូ ដែលចតល្មើសបង្កឲ្យការកកស្ទះចរាចរណ៍​ និងបាត់បង់សណ្តាប់ធ្នាប់ យកមករក្សាទុកនៅអធិកាដ្ឋាននគរបាលខ​ណ្ឌទួលគោក ជាបណ្តោះអាសន្ន​ ដើម្បីធ្វេីការអប់រំ​ និងផាក់ពិន័យទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក និង​ អប់រំម្ចាស់ទីតាំងលក់ដូរលើចិញ្ចើមផ្លូវលេខ២៥៧ បានចំនួន៨ទីតាំង​ ដោយបញ្ឈប់ការលក់ដូរលើទ្រូងផ្លូវដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់​ និង​កកស្ទះចរាចរណ៍៕

ដោយ​៖ស​ តារា​


ចែករំលែក៖