ភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោកម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានធ្វើការអំពាវនាវសូមអោយបងប្អូនប្រជាពលដ្ឋទាំងអស់អញ្ជេីញមកទទួលវ៉ាក់សាំងដូសមូលដ្ឋាន និងដូសជម្រុញ ដេីម្បីបង្កេីនភាពសាំនិងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩។
ជាមួយគ្នានេះ អាជ្ញាធរក៏សូមចូលរួមសហការ និងស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ជៀសវាងការយល់ច្រឡំដែលបង្កអោយមានការថ្នាំងថ្នាក់ ឬការប្រេីប្រាស់ពាក្យសម្តីមិនសមរម្យដែលធ្វេីអោយប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន ឬក្រុមគ្រូពេទ្យរបស់យេីង។
ជាមួយគ្នានេះ អាជ្ញាធរខណ្ឌក៏សូមថ្លែងនូវអំណរគុណចំពោះក្រុមគ្រូពេទ្យទាំង ០៥ទីតាំង
១.មណ្ឌលសុខភាពទឹកថ្លា
២.មណ្ឌលសុខភាពភ្នំពេញថ្មី
៣.មណ្ឌលសុខភាពក្រាំងធ្នង់
៤.មណ្ឌលសុខភាពឃ្មួញ
៥.មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន ឃ្មួញ
ដែលបាននឹងកំពុងយកអស់កម្លាំងកាយចិត្តបំពេញបេសកកម្មក្នុងយុទ្ធនាការផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនប្រជាពលរដ្ឋទាំងអស់គ្នា៕
ដោយ៖ ចន្ទ លីហ្សា