ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះចំនួន០៨ខ្នង រថយន្ត០៨គ្រឿង ម៉ូតូ០២គ្រឿងរួមនិងសម្ភារមួយចំនួនទៀតត្រូវអគ្គិភ័យលេបត្របាក់ទាំងអស់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មានអគ្គិភយ័ឆេះតូបលក់ដូររបស់ពលរដ្ឋតាមផ្លូវម្តុំមុខក្រុមហ៊ុនតេងឡាយស្ថិតនៅក្រុម១៣ ភូមិ៣ សង្កាត់លេខ៣​ក្រុង​ព្រះសីហនុ កាលពី​ម៉ោងជាង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមករា​ ឆ្នាំ​២០២២ បណ្តាលឲ្យរងការខូចខាតដូចខាងក្រោម ៖

១-តូបទិញអេតចាយ ឈ្មោះ ឃួន វុទ្ធី ភេទប្រុស  ឆេះសម្ភារទាំងស្រុង 

២- តូបបញ្ចូលហ្គាស ឈ្មោះ ហ៊ួន ហុង ភេទប្រុស ឆេះសម្ភារទាំងស្រុង ។

៣- តូបទិញអេតចាយ ឈ្មោះ សេង គង់ ភេទប្រុស ឆេះ សម្ភារទាំងស្រុង ។

៤- យានដ្ឋាន ឈ្មោះ ទុយ រ៉ា ភេទប្រុស ឆេះខូចខាតរថយន្តចំនួន ០៨ គ្រឿង ម៉ូតូ ២ គ្រឿង។

៥-តូប ជាប់យានដ្ឋាន ឈ្មោះ យី សុធា ភេទប្រុស លក់ អីវ៉ាន់គ្រឿងទេស (ចាប់ហួយ) ឆេះខូចខាតទាំងស្រុង ។

៦-តូបលក់អីវ៉ាន់គ្រឿងទេស ចាប់ហួយ ឈ្មោះ យី ឆវ័ន ភេទប្រុស ឆេះសម្ភារទាំងស្រុង ។

 ៧-តូបលក់បាយ ឈ្មោះ ឆៅ ពណ្ណរាយ ភេទប្រុស ឆេះសម្ភារទាំងស្រុង និងម៉ូតូសណ្តោងរុឺម៉ក ០១ គ្រឿង 

៨-តូបលក់បាយ ឈ្មោះ លាង ដានី ភេទ ស្រី  ឆេះសម្ភារលក់ដូរទាំងស្រុង 

៩- តូបឈ្មោះ ម៉េង ផល ភេទប្រុស លក់គ្រឿងភេសជ្ជៈ និងបាយ  ឆេះសម្ភារទាំងស្រុង ។ ក្រៅពីនេះក៏មានការប៉ះពាល់ខូចខាតទ្រព្យសម្បត្តិពលរដ្ឋនៅជាប់កន្លែងកើតហេតុ និងប៉ះពាល់ដល់បណ្តាញអគ្គិសនី។ ពេលកើតហេតុសមត្ថកិច្ចចម្រុះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿង  ក្នុងនោះមាន ស្នងការដ្ឋាននគរបាលខេត្ត,កំពង់ផែស្វយ័ត ,កងពលតូចលេខ៧០ ,កងរាជអាវុធហត្ថខេត្ត,និងអង្គភាព៩១១ ចុះអន្តរាគមន៍ជួយពន្លត់ ទប់ស្កាត់មិនឲ្យរាលដាលបន្ត ដោយប្រើពេលច្រើនម៉ោងទើបភ្លើងរលត់។ ចំពោះមូលហេតុនៃអគ្គិភ័យនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់បាននៅឡើយ ដោយរង់ចាំស្រាវជ្រាវបន្ត។ ទោះជាយ៉ាងនេះក្តីអគ្គិភ័យនេះមិនមានមនុស្សរងគ្រោះថ្នាក់ទេ៕

ដោយ៖ ឆ្លាម សមុទ្រ


ចែករំលែក៖