ក្រោយរកឃើញសត្វកណ្តុរ Hamster ឆ្លងកូវីដ-១៩ នៅក្នុងហាងលក់សត្វចិញ្ចឹមមួយ ក្នុងទីក្រុងហុងកុង បានធ្វើឲ្យរដ្ឋាភិបាលកោះនេះសម្រេចសម្លាប់សត្វកណ្តុរនេះតែម្តងដើម្បីបញ្ចៀសការឆ្លងទៅកាន់មនុស្ស។
សត្វកណ្តុរទាំងនោះ បានឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីដែលតា ហើយបានឆ្លងទៅអតិថិជន ។ មន្ត្រីសុខាភិបាលបានធ្វើតេស្តទៅលើសត្វកណ្តុរHamster ដោយលទ្ធផល បានឆ្លងកូវីដ-១៩ ដែលតាចំនួន១១ក្បាល។
តាមការលើកឡើងរបស់នាយក ក្រសួងកសិកម្ម នេសាទ និងការពារធម្មជាតិ ហុងកុងបានលើកឡើងថាមន្ត្រីរដ្ឋាភិបាលនៅលើកោះនេះបានសម្រេចឲ្យសម្លាប់ សត្វកណ្តុរទាំងនោះដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
ជាមួយគ្នានេះដែរ ហុងកុងក៏បានផ្អាកនាំចូលប្រភេទសត្វចិញ្ចឹមកូនដោយទឹកដោះប្រភេទតូចៗ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ជាមួយគ្នានេះដែរ មន្ត្រីក្នុងតំបន់បានអំពាវនាវដល់ពលរដ្ឋដែលបានទិញសត្វកណ្តុរHamster ទៅផ្ទះត្រូវយកមកជូនមន្ត្រីសុខាភិបាលដើម្បីដោះស្រាយឲ្យបានមុនថ្ងៃទី២២ខែមករា៕
ដោយ៖ធីរីណា(រូបថត៖vov.vn)