ព័ត៌មានទាន់ហេតុការណ៍៖

WHO ស្នើដល់បណ្តាប្រទេសលុបវិធានការរឹតត្បិតការធ្វើដំណើរ ដោយសារតែមិនមានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងកូវីដ-១៩

ចែករំលែក៖

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ អង្គការសុខភាពពិភពលោកបានស្នើដល់បណ្តាប្រទេសលុបចោលច្បាប់រឹតត្បិតការធ្វើដំណើរអន្តរជាតិដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។
នៅលើគេហទំព័ររបស់ WHO https://www.who.int បានប្រកាសថា វិធានការរឹតត្បិតការធ្វើដំណើរបានបង្ហាញពីប្រសិទ្ធភាពផងដែរសម្រាប់ទប់ស្កាត់ការឆ្លងក្នុងសហគមន៍ ប៉ុន្តែបានប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចជាតិ។
នៅក្នុងសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោកកាលពីថ្ងៃទី១៩ ខែមករា បានស្នើដល់បណ្តាប្រទេសលុបច្បាប់ហាមប្រាមការធ្វើដំណើរ ដោយសារតែការរឹតត្បិតនោះមិននាំមកនូវតម្លៃអ្វីបន្ថែមទៀតឡើយ ផ្ទុយទៅវិញបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច សង្គម ដល់ប្រទេសជា
សមាជិក WHO។
សកម្មភាពខាងលើជាសញ្ញាមួយដ៏ល្អប្រសើរដើម្បីធ្វើឱ្យសកម្មភាពសង្គមមមាញឹកឡើងវិញ។ ទាំងនោះជាសញ្ញាមួយឆ្ពោះទៅរកការរស់នៅជាមួយកូវីដ-១៩ ដោយចាត់ទុកដូចជាជំងឺផ្តាសាយធម្មតា ក្រោយពលរដ្ឋនៅលើពិភពលោកបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បានគ្រប់គ្នា។
ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩នៅលើពិភពលោកវិញ គិតត្រឹមថ្ងៃទី ២០ ខែមករា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់៣៣៩,៣១០,២៦១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៥៨៣,៥៤២នាក់ និងជាសះស្បើយឡើងវិញ ២៧២,៨៦៥,៧៣៩នាក់។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៦៩,៧៧៩,៤៤២នាក់ ស្លាប់ចំនួន ៨៨០,៨១៤នាក់ និងជាសះស្បើយចំនួន ៤៣,៨៧៤,៤១៣នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ-១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លងចំនួន៣៨, ២១៦,៣៩៩នាក់ ស្លាប់ចំនួន៤៨៧,៧១៩នាក់ និងជាសះស្បើយ ៣៥,៧៩៦,៤២២នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ២៣, ៤២០,៨៦១នាក់ ស្លាប់ ៦២១,៩២៧នាក់ និងជាសះស្បើយ ២១,៨៤៨,៣០១នាក់៕ ដោយ៖ធីរីណា

រូបថត៖ Kyodo/ VNA


ចែករំលែក៖