ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន ៖ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់ លោករដ្ឋមន្ត្រីការបរទេសវៀតណាម ប៊ូយ ថាញ់សឺន!

ចែករំលែក៖

ភ្នំពេញ : ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់ លោករដ្ឋមន្ត្រីការបរទេសវៀតណាម ប៊ូយ ថាញ់សឺន! នេះជាការថ្លែងរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅវេលាម៉ោង១១យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ លើផេកផ្លូវការរបស់លោកផ្ទាល់ ។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់ថា, ជាក់ស្តែង ដំណើរទស្សនកិច្ចនេះបានបំពេញបន្ថែមលើលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានរដ្ឋវៀតណាម ង្វៀន សួនហ៊្វុក មកកម្ពុជានាពេលថ្មីៗនេះ និងកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៩ កាលពីខែមុន។ កត្តាទាំងអស់នេះគឺជាមូលដ្ឋានជំរុញសន្ទុះនៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរសម្រាប់ឆ្នាំ២០២២ ដែលជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាម។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបន្តថា, ខ្ញុំបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់វៀតណាមក្នុងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅមីយ៉ាន់ម៉ា ដោយសង្ឃឹមថានឹងជួយស្តារឡើងវិញនូវស្មារតីគ្រួសារអាស៊ានតែមួយ ក្រោមចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ។

លោកថ្លែងថា, យើងទន្ទឹងរង់ចាំធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ សម្រាប់ឆ្នាំនេះជាពិសេស ប៉ុន្តែក៏សំដៅទៅរកអនាគតដ៏វែងឆ្ងាយផងដែរ! ៕

ដោយ៖ សិលា


ចែករំលែក៖