ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តវ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅកៀររថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តធុនធំមួយគ្រឿងវ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅកៀររថយន្តម៉ាកPAJEROបណ្តាលឲ្យរងការខូតខាចយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ នឹង២០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកPAJEROពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2J 3688បើកបរដោយស្ត្រីម្នាក់ដែលធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនធំមួយគ្រឿងម៉ាកKIAពណ៌សពាក់ស្លាកលេខភ្នំពេញ2AK 2840បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាបានបើកវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្នស្រាប់តែជ្រុលទៅកៀររថយន្តPAJEROបណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសំរួលគ្នាដោយភាគីខាងរថយន្តបង្កយល់ព្រមសងថ្លៃការខូចខាតទៅរថយន្តPAJERO ចំនួន៣០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖