ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសណ្តោងរ៉ឺម៉កបេីកកៀររថយន្តស៊េរីទំនេីបធ្លាក់កាងមួយចំហៀង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តស៊េរីទំនេីបមួយគ្រឿងបានរងការខូចខាតធ្លាក់កាងមួយចំហៀងខណៈកំពុងបេីកបរសុខៗស្រាប់តែម៉ូតូសណ្តោងរ៉ឺម៉កបេីកមកកៀរ​ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២២​ នៅចំណុចស្តុបព្រលានយន្តហោះពោធិ៍ចិនតុង​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងភូមិក្បាលដំរី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកត្រៃតុន​ ពណ៌ស​ ពាក់ស្លាកលេខខេមរភូមិន្ទ02​  2-2028​ ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉កធ្វេីដំណេីរមកពីក្រោយវ៉ាខាងឆ្វេងក៏បានកៀរបណ្តាលឱ្យរងការខូចខាតកាងមួយចំហៀង​ តែមិនបណ្តាលឱ្យមនុស្សរងរបួសនោះទេ។ 

ក្រោយកេីតហេតុភាគីខាងម៉ូតូសណ្ដោងរ៉ឺម៉កព្រមទទួលកំហុសដោយចេញថ្លៃជួសជុលចំនួន៣០០ដុល្លារដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖