ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះរោងចក្រផលិតអាវពោង និងកាបូបដរហ្គៀ(ខេមបូឌៀ)ឯ.ក

ចែករំលែក៖

ខេត្តតាកែវ ៖ កាលពីវេលាម៉ោង ១១ និង៣០នាទី  ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២មានអគ្គិភ័យមួយបានឆាបឆេះរោងចក្រផលិតអាវពោង និងកាបូបដរហ្គៀ(ខេមបូឌៀ)ឯ.ក   ស្ថិតក្នុងភូមិស្រង៉ែ ឃុំឧត្តសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។

សមត្ថកិច្ចបានដឹងថាអគ្គិភ័យខាងលើបណ្តាលឱ្យខូចខាតសម្ភារៈរួមមាន ៖

      ១. ឃ្លាំងផ្ទុកសម្ភារ:(ពូក,ស្នោរ)មួយខ្នងទំហំ ៣៥ម៉ែត្រ × ៤០ ម៉ែត្រ កំពស់ពីរជាន់ ។

       ២. រថយន្តកុងតឺន័រ ០១ គ្រឿង។

       ៣. ម៉ូតូ ០៤ គ្រឿង ។

សមត្ថកិច្ចបានបន្តទៀតថាក្នុងប្រតិបត្តិការនេះប្រើប្រាស់កំលាំងអាវុធហត្ថ សរុបចំនួន៤១នាក់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី សេង មហា និងលោកវរសេនីយ៍ឯក ង៉ែត ចាន់ ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ១៩ គ្រឿង ប្រើប្រាស់ទឹកអស់៥២ឡាន ៕

ដោយ៖ ស សម


ចែករំលែក៖