* ថ្ងៃចូលឆ្នាំចិន វៀតណាម កាន់តែខិតចូលមកដល់។ ដើម្បីស្វែងយល់នៃពិធីបុណ្យចូលឆ្នាំនិង វៀតណាមកាន់តែស៊ីជម្រៅ យើងសូមលើកពីប្រវត្តិនិងជំនឿផ្សេងៗនៃប្រពៃណីរបស់ជនជាតិនេះដូចខាងក្រោម÷
ពិធីចូលឆ្នាំចិន វៀតណាម ឬហៅម្យ៉ាងទៀតថា ពិធីបុណ្យនាទិឃរដូវ» គឺប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំម្ម្តងមានរយៈពេល៣ថ្ងៃ ។ពិធីបុណ្យនេះ ចាប់ផ្ដើមនៅថ្ងៃទីមួយ នៃខែទីមួយតាមច័ន្ទគតិ (ភាសាចិន៖ , pinyin៖ zhēng yuè) ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញនៅថ្ងៃទី១៥ ដែលគេហៅថ្ងៃនេះថា ពិធីបុណ្យបង្ហោះគោម។
ពេលល្ងាចនៅថ្ងៃបុណ្យចូលឆ្នាំចិនត្រូវគេឲ្យឈ្មោះថា ជូស៊ី (ជាពាក្យកាត់របស់ពាក្យ នៀនជូស៊ី, ហើយពាក្យជូស៊ី សម្រាប់ប្រើក្នុងប្រទេសតៃវ៉ាន់)។ ពាក្យនេះមានន័យថា «ពេលល្ងាចឆ្លងឆ្នាំ» ។ ពិធីបុណ្យនេះត្រូវប្រារព្ធឡើងនៅតំបន់ដែលមានចំនួនប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជាប្រទេសកម្ពុជាយើងជាដើម។
ពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចាត់ទុកជាថ្ងៃដ៏មានសារសំខាន់សម្រាប់ប្រជាជនចិន ហើយវាក៏មានឥទ្ធិពលទៅលើពិធីបុណ្យចូលឆ្នាំថ្មី របស់ប្រទេសជិតខាងផងដែរ ជាពិសេសចំណងវប្បធម៌ជាមួយប្រជាជន ដែលជនជាតិចិនធ្វើអន្តរកម្មជាមួយ ។ ប្រទេសទាំងនោះរួមមានប្រជាជនដើមនៃជនជាតិតៃវ៉ាន់, ជនជាតិកូរ៉េ, ជនជាតិម៉ុងកូល, ជនជាតិនេប៉ាល់, ជនជាតិប៊ូតង់, ជនជាតិយួន, និងអតីតជនជាតិជប៉ុននៅមុនឆ្នាំ១៨៧៣ ។
ពេលល្ងាចនៅថ្ងៃបុណ្យចូលឆ្នាំចិនត្រូវគេឲ្យឈ្មោះថា ជូស៊ី (ជាពាក្យកាត់របស់ពាក្យ នៀនជូស៊ី, ហើយពាក្យជូស៊ី សម្រាប់ប្រើក្នុងប្រទេសតៃវ៉ាន់)។ ពាក្យនេះមានន័យថា «ពេលល្ងាចឆ្លងឆ្នាំ» ។ ពិធីបុណ្យនេះត្រូវប្រារព្ធឡើងនៅតំបន់ដែលមានចំនួនប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជាប្រទេសកម្ពុជាយើងជាដើម។
ប្រវត្តិ ៖
គេពុំអាចបញ្ជាក់បានច្បាស់ថា ការចាប់ផ្ដើមនៃបុណ្យចូលឆ្នាំ ត្រូវបានប្រារព្ធធ្វើឡើងនៅមុនសម័យរាជវង្សជីនបានឡើយ ។ តាមទំនៀមទម្លាប់ គេនិយាយថាបុណ្យចូលឆ្នាំ បានចាប់ផ្ដើមពេញមួយខែក្នុងរាជវង្សសៃ ១២ខែក្នុងរាជវង្សសាង និង១១ខែក្នុងរាជវង្សស៊ូ ។ តែយ៉ាងណាក៏ដោយ មានឯកសារបានបង្ហាញថា រាជវង្សស៊ូ បានចាប់ផ្ដើមឆ្នាំក្នុងរយៈពេល ១ខែ ។
យោងទៅតាមរឿងនិទាន និងរឿងព្រេងការចាប់ផ្ដើមនៃពិធីបុណ្យចូលឆ្នាំចិន បានផ្ដើមឡើងជាមួយការវាយប្រយុទ្ធប្រឆាំងជាមួយសត្វ ក្នុងទេវកថា មានឈ្មោះថា នៀន មានន័យថាឆ្នាំ ជាភាសាចិន។ នៅថ្ងៃទីមួយក្នុងឆ្នាំថ្មី នៀនបានមកកាប់សម្លាប់ពួកបសុសត្វ សូម្បីតែអ្នកភូមិក៏ដោយ ជាពិសេសគឺពួក ក្មេងៗ។ ដើម្បីការពារខ្លួន ពួកអ្នកភូមិបានដាក់ចំណីអាហារនៅមុខផ្ទះរបស់ពួកគេជារៀងរាល់ដើមឆ្នាំ ។ គេមានជំនឿថា បន្ទាប់ពីនៀន បានស៊ីចំណីអាហារ ដែលពួកគេដាក់ឲ្យរួចហើយ វានឹងមិនធ្វើបាប កាប់សម្លាប់ប្រជាជនទៀតទេ។
គ្រាមួយ អ្នកភូមិបានឃើញនៀន មានភាពភ័យខ្លាច ជាមួយនឹង ក្មេងៗ ដែលស្លៀកពាក់ពណ៌ក្រហម ។ រួចហើយអ្នកភូមិក៏នាំគ្នាយល់ថា នៀន ខ្លាចពណ៌ក្រហម ។ ហេតុនេះហើយនៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នាបំពាក់គោមពណ៌ក្រហម និងបិតក្រដាសពណ៌ក្រហមនៅតាមទ្វារ និងបង្អួចផ្ទះ រៀងៗខ្លួន ។ អ្នកភូមិក៏បានប្រើផាវ ដើម្បីបណ្ដេញនៀនឲ្យទៅឆ្ងាយផងដែរ។ បន្ទាប់ពីពេលនោះមកនៀនពុំបានមកក្នុងភូមិម្ដងទៀតឡើយ។ នៅចុងក្រោយ ហុងជុនឡាវស៊ូ ជាព្រះសង្ឃសាសនាតាវបុរាណម្នាក់ បានចាប់សត្វនៀននោះ។ សត្វនៀនក៏ខ្លាចទៅជា យានជំនិះរបស់ព្រះសង្ឃហុងជុនឡាវស៊ូទៅ ។
អំពីជំនឿ ផ្សេងៗរបស់ជនជាតិចិនក្នុងថ្ងៃចូលឆ្នាំចិន
ក្នុងពីធីបុណ្យចូលឆ្នាំចិន ឬក៏ពីធី ផ្សេងៗជាជំនឿរបស់អ្នកជាប់សែស្រឡាយចិន មានការគោរពប្រតិបត្តិនូវជំនឿ ផ្សេងៗជាច្រើនក្នុងនោះ មានការបិទយ័ន្តនៅមុខផ្ទះ មានការដុតផាវ មានការលោតម៉ុងសាយ មានការសែនព្រេន មានការដុតក្រដាស ដុតធូបនៅព្រះវិហារ ការនាំយកអំពៅខ្មៅ និងស្លឹកមៀន និងការតាំងផ្កាអង្គាសីលក្នុងផ្ទះជាដើម ។
ជំនឿ និងត្រណមក្នុងថ្ងៃបុណ្យចូលឆ្នាំចិន
តាមប្រវត្តិសាស្ត្រចិន មានជំនឿលើការគោរពបុណ្យចូលឆ្នាំថ្មីយ៉ាងខ្ជាប់ខ្ជួន ។ គេមានត្រណមជាច្រើន នៅក្នុងអំឡុងចូលឆ្នាំបីថ្ងៃ ជាពិសេសថ្ងៃទី១ ឫហៅថាឈឺអីុច ។ ក្នុងរយ: ពេល៣ថ្ងៃនេះ គេចាត់ទុកជាថ្ងៃពិសេសបំផុតដែលមិនត្រូវធ្វើអ្វីល្អក់កករនាំឱ្យប៉ះពាល់ដល់មង្គល ឬដល់ឆ្នាំថ្មីឡើយ ។ គេត្រួវធ្វើឱ្យសប្បាយនាំសិរីសួស្តីចូលខ្លួន និងក្រុមគ្រួសារ។ ត្រណមមួយចំនួនមិនត្រូវឱ្យកើតមានក្នុងពិធីបុណ្យចូលឆ្នាំចិនគឺ ៖
១-ត្រណមមិនយំ
ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីជនជាតិចិនមានត្រណមមិនឱ្យកើតរឿងយំសោកសៅ ពីព្រោះវាអាចនាំមកនូវរឿងអពមង្គលដល់ឆ្នាំថ្មី រហូតពេញមួយឆ្នាំ ។ ត្រណមនេះសូម្បីតែកូនចៅ ដែលរឹងរូសក៏ឪពុកម្តាយ ឬមនុស្សចាស់មិនវាយប្រៀនប្រដៅដែរ គឺអត់ទ្រាំរហូតចប់បុណ្យចូលឆ្នាំថ្មីសិន ។
២ -មិនឱ្យបែកចាន ឬកែវ
ក្នុងថ្ងៃនេះគេមានការប្រយ័ត្នប្រយែងចំពោះការកាន់ចាន ឬកែវ ព្រោះបើមានបង្កឱ្យប្រេះស្រាំ ឬធ្លាក់ បែកជាការនាំឱ្យបាត់បង់ជោគលាភ ហើយជីវិតក្នុងឆ្នាំនោះនឹងជួបតែរឿងប្រេះឆាពុំសូវមានសេចក្តីសុខឡើយ ។
ក្រៅពីតំណមខាងលើនេះមានតំណមជាច្រើនទៀតដូចជា ៖
១-មិនត្រូវឈ្លោះប្រកែកគ្នា (នាំឱ្យកើតមានទុក្ខសោកពេញ១ឆ្នាំ)
២ -មិនត្រូវបោកគក់សម្លៀកបំពាក់ (ព្រោះថ្ងៃចូលឆ្នាំចិនគឺជាទឹកមន្តប្រោះព្រំ) ។
៣ -មិនត្រូវកាត់សក់ ក្រចកដៃ (ព្រោះនាំក្តីឈឺចាប់ដល់សមាជិកគ្រួសារ) ។
៤ -មិនត្រូវប្រមូលលុយពីអ្នកជំពាក់បំណុល(មានន័យថាអ្នកនឹងត្រូវស្វែងរកអ្នកជំពាក់បំណុលក្នុងឆ្នាំថ្មីពេញ១ឆ្នាំ) ។
៥ -មិនត្រូវទិញសៀវភៅពេលចូលឆ្នាំចិនទេព្រោះពាក្យ «សៀវភៅ» ជាភាសាចិនគឺ «ហ្ស៊ូ» មានន័យថា «បាត់បង់» ជាប្រផ្នូលមិនល្អ៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត