នៅថ្ងៃទី២១ខែមករាប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាអាមេរិក លោក Gregory Meeks បានស្នើសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មទៅលើប្រធានាធិបតីរុស្ស៊ី លោកពូទីននិងបំពង់បង្ហូរឧស្ម័ន Nord Stream 2 ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតរបស់រុស្ស៊ី។
សេចក្តីព្រាងច្បាប់ខាងលើកើតឡើងទន្ទឹមជាមួយច្បាប់ការពារដែនអធិបតេយ្យរបស់អ៊ុយក្រែនឆ្នាំ២០២២ របស់ព្រឹទ្ធសភាអាមេរិក ដែលតាក់តែងឡើងដោយប្រធានគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក លោក Robert Menendez។
សេចក្តីព្រាងច្បាប់នឹងដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់រុស្ស៊ី និងបំពង់បង្ហូរប្រេងរបស់រុស្ស៊ីចូលទៅកាន់អឺរ៉ុប Nord Stream 2 ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិកបានបញ្ជាក់ថា «ថ្ងៃនេះតំណាងរាស្ត្រ Gregory W. Meeks និងជាប្រធានគណៈកម្មការកិច្ចការបរទេសបានលើកឡើងពីសេចក្តីព្រាងច្បាប់ស្តីពី ការដាក់ទណ្ឌកម្មទៅលើសេដ្ឋកិច្ច ប្រសិនបើរុស្ស៊ីបន្តឈ្លានពានដែនអធិបតេយ្យរបស់ប្រទេសអ៊ុយក្រែន។
កាលពីសប្តាហ៍កន្លងមក ប្រធានគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិកបានលើកឡើងពីសេចក្តីព្រាងច្បាប់ស្តីពីដែនអធិបតេយ្យរបស់អ៊ុយក្រែននៅក្នុងឆ្នាំ២០២២ និងដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីប្រសិនបើវាយប្រហារអ៊ុយក្រែន៕
ដោយ៖ធីរីណា(រូបថត៖RVC J Media.)