ក្រុមម្ចាស់ផ្ទះតោខៀវ Chelsea នឹងត្រូវប៉ះក្រុមភ្ញៀវមាន់ខ្នាយមាសTottenham Hotspur នៅរាត្រីថ្ងៃអាទិត្យនេះ នៅពេលដែលគូប្រជែងនៅទីក្រុងឡុងទាំង២ ត្រូវប្រកួតក្របខ័ណ្ឌ Premier League នៅកីឡដ្ឋាន Stamford Bridge វេលាម៉ោង១១និង៣០នាទីយប់។
Chelsea ឈរនៅចំណាត់ថ្នាក់លេខ៣ មាន៤៤ពិន្ទុ តាមពីក្រោយក្រុមលេខ១ Manchester City ១២ពិន្ទុ។ ចំណែកក្រុមលេខ៥ TottenhamHotspur ដែលជាក្លិបដំបូងគេនៅក្រៅតារាង Champions League មាន៨ពិន្ទុតាមពីក្រោយក្រុមតោខៀវ ខណៈនៅសល់១៦ប្រកួតទៀត។ បច្ចុប្បន្ន Spurs កំពុងឈរលេខរៀងដែលនឹងត្រូវលេងពានរង្វាន់ Europa League ដែលពួកគេមានពិន្ទុលើសក្រុមលេខ៦ Arsenal។
Chelsea បានលេងស្មើ ១-១ ក្នុងការប្រកួត Premier League ចុងក្រោយរបស់ពួកគេនៅក្នុងផ្ទះរបស់ក្រុម Brighton ។
រីឯការប្រកួតលីគចុងក្រោយរបស់ Tottenham Hotspur បានយកឈ្នះ ៣-២ លើក្រុម Leicester City នៅកីឡដ្ឋាន King Power ដើម្បីបន្តការមិនស្គាល់ចាញ់របស់ពួកគេដល់ទៅ៩ប្រកួត។
គូប្រជែងក្នុងទីក្រុងឡុងនឹងជួបគ្នាម្តងទៀត ខណៈដែល Chelsea សម្លឹងរកការជោគជ័យរបស់ពួកគេឡើងវិញពីជំនួប Premier League ចុងក្រោយដែលជាជ័យជម្នះ ៣-០ នៅកីឡដ្ឋាន Tottenham Hotspur កាលពីខែកញ្ញា។ ការប្រកួតពេលនោះគឺ Chelsea មានប្រៀបជាង Tottenhamនៅចុងម៉ោង ដោយមិនស្គាល់ចាញ់សោះក្នុងការប្រកួត Premier League ៦លើកចុងក្រោយរបស់ពួកគេ ខណៈដែល Tottenham កំពុងស្វែងរកការឈ្នះក្នុងលីគដំបូងរបស់ពួកគេក្នុងការជួបគ្នារវាងក្រុមទាំងពីរចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨។
កីឡាករទាំងបីរបស់Chelseaគឺ Mason Mount, Jorginho និង Romelu Lukakuបានផ្តល់ពេលវេលាដ៏អស្ចារ្យសម្រាប់ Chelsea ក្នុងរដូវកាលនេះ។ Mount គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេរបស់ក្លិបដោយស៊ុតបញ្ចូលទីបាន៧គ្រាប់ តាមពីក្រោយដោយ Jorginho ស៊ុតបាន៦គ្រាប់ និង Lukaku ស៊ុតបាន៥គ្រាប់។ ចំណែកខ្សែប្រយុទ្ធ Son Heung-Min ជាកីឡាករឆ្នើមឈានមុខគេសម្រាប់ Tottenham ដោយស៊ុតបញ្ចូលទីបានចំនួន៨គ្រាប់។ ខ្សែបម្រើប្រយុទ្ធរូបនេះត្រូវបានជាប់ចំណាត់ថ្នាក់លេខ៤ក្នុងតារាងពិន្ទុរបស់លីគក្នុងឆ្នាំ២០២១-២០២២។
ម្ចាស់ផ្ទះ Chelsea ឈ្នះ៥ ស្មើ៥ និងចាញ់២ដងក្នុងរដូវកាលនេះក្នុង១២ការប្រកួតនៅ Premier League នៅលើទឹកដីខ្លួនឯង។ ក្រុមតោខៀវកំពុងស្ថិតនៅចំកណ្តាលនៃការប្រកួតមិនដែលចាញ់ក្នុងផ្ទះ៨ប្រកួត (ឈ្នះ៣ និងស្មើ៥) ដែលនឹងមកដល់ខែតុលា ឆ្នាំ២០២១ទល់នឹង Southampton ។ ចំណែក Tottenham ទទួលបាន១៤ពិន្ទុពី៩ប្រកួតដែលមាននៅរដូវកាលនេះក្នុងការប្រកួតលីគក្រៅទឹកដីដោយឈ្នះ៤ ស្មើ២ និងចាញ់៣។ បច្ចុប្បន្ន Spurs រកបានដោយខ្លួនឯងនៅលើការប្រកួតក្រៅដី៤ប្រកួតមិនដែលចាញ់ លើកចុងក្រោយដែលពួកគេចាញ់ក្រៅដីគឺខែតុលា ឆ្នាំ២០២១ ទល់នឹងក្រុម West Ham United ។
ក្នុងការប្រកួតលីគ៦លើកចុងក្រោយរបស់ក្រុមទាំង២គឺក្រុមតោខៀវChelsea ឈ្នះ១ ស្មើ៤ និងចាញ់១។ ទន្ទឹមនឹងនេះដែរក្រុមមាន់ខ្នាយមាសTottenham បានឈ្នះ៤ និងស្មើ២ ក្នុង៦ប្រកួតចុងក្រោយរបស់ពួកគេ ៕
ដោយ៖ ភារៈ(ប្រភព+រូបភាព ៖ soccerway.com)