ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Everton កំពុងដាក់គោលដៅគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ក្នុងការស្វែងរកអ្នកចាត់ការថ្មី

ចែករំលែក៖

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Vitor Pereira កំពុងស្ថិតលើរ៉ាដារបស់ក្លិប Everton ខណៈដែលម្ចាស់ក្លិបលោក Farhad Moshiri បន្តការស្វែងរកអ្នកស្នងតំណែងដើម្បីជំនួសអ្នកចាត់ការចាស់លោក Rafael Benitez ។

លោក Pereira វ័យ៥៣ឆ្នាំត្រូវបានទាក់ទងជាមួយក្លិបជាច្រើនលើក ហើយបច្ចុប្បន្នកំពុងសម្រាកការងារបន្ទាប់ពីចាកចេញពីក្លិប Fenerbahceកាលពីខែធ្នូ។ ចំណែកលោក Roberto Martinez សញ្ជាតិបែលហ្ស៊ិកគឺជាប្រធានបទនៃជម្រើសដំបូង ប៉ុន្តែ Everton ត្រូវបាន FA របស់ប្រទេសនេះច្រានចោល។ គ្រូបង្វឹក Derby និងអតីតខ្សែប្រយុទ្ធ Everton លោកWayne Rooney ក៏ស្ថិតក្រោមការពិចារណាផងដែរ។

ក្លិប Everton ត្រូវបានគេយល់ថា បានទាក់ទងជាមួយអតីតគ្រូបង្វឹក Chelsea លោក Frank Lampard បន្ទាប់ពីវិធីសាស្រ្តបដិសេធចំពោះលោក Martinez ដែលត្រូវបានបណ្តេញចេញដោយ Moshiri ក្នុងឆ្នាំ២០១៦។ ប្រធានក្រុមដែលជួយឲ្យក្រុមឈ្នះពានរង្វាន់ World Cup របស់អុីតាលី Fabio Cannavaro គឺជាឈ្មោះមួយផ្សេងទៀតដែលត្រូវបានគេលើកឡើងថា ជាបេក្ខភាពដែលអាចធ្វើទៅបាន។

លោក Duncan Ferguson បានគ្រប់គ្រងក្នុងនាមអ្នកចាត់ការបណ្តោះអាសន្នម្តងទៀត និងជាអ្នកទទួលខុសត្រូវចំពោះការបរាជ័យក្នុងផ្ទះខ្លួនឯង ១-០ កាលពីថ្ងៃសៅរ៍លើក្រុម Aston Villa ដែលបានធ្វើឱ្យក្រុម Everton ស្ថិតក្នុងចំណាត់ថ្នាក់ទី១៦ក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងជ័យជម្នះតែ១គត់ក្នុងការប្រកួតលីគ១៤លើកចុងក្រោយរបស់ពួកគេ ។

ក្លិប Everton បានទាក់ទងទៅកាន់លោក Pereira មុនពេលលោក Carlo Ancelotti ត្រូវបានតែងតាំងនៅឆ្នាំ២០១៩ ប៉ុន្តែគាត់បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលទៅដឹកនាំក្លិប Shanghai SIPG ក្នុងប្រទេសចិន ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖