ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរ​សាធារណការ​​ខេត្តបាត់ដំបង ចុះ​ពិនិត្យការស្ថាបនា​ច្រាំងស្ទឹងទប់ដីប្រវែង ១៥០ម៉ែត្រ​ នៅចំណុច​គល់ស្ពានវត្តគរ

ចែករំលែក៖

 

ខេត្ត​បាត់ដំបង​៖ ប្រធាន​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង លោក ព្រួញ រិ​ទ្ធ​ថា​ នៅ​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២នេះ​ បាន​ចុះ​ពិនិត្យការស្ថាបនា​ច្រាំងស្ទឹងទប់ដីប្រវែង ១៥០ម៉ែត្រ​ នៅចំណុច​គល់ស្ពានវត្តគរ ស្ថិតក្នុង​ភូមិវត្តតាមិម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង ក្រោយរងគ្រោះបាក់ស្រុតដោយជំនន់ទឹកភ្លៀងកន្លងមក ។ 

នាឱកាស​ចុះពិនិត្យដែរនេះ ប្រធានមន្ទីរខេត្ត​ បានធ្វើការណែនាំ ជម្រុញឱ្យក្រុមការងារជាង ធ្វើយ៉ាងណាអនុវត្តដោយបច្ចេកទេស ធានាអោយបាននូវគុណភាពដើម្បីឱ្យសំណង់ដែលសាងសង់ជាប់បានយូរ និងពន្លឿនការងារអោយលឿនឆាប់ហើយមុនរដូវវស្សាធ្លាក់ភ្លៀងមកដល់ ។ 

ក្រៅពីការស្ថាបនាច្រាំងស្ទឹងសង្កែខាងលើ ក៏មានសិតជើងតេអោយចេញជាតួផ្លូវ ដើម្បីអោយប្រជាពលរដ្ឋអាច ចរាចរណ៍បានស្រួលជាងមុន ដោយមិនបាច់ភ័យនិងមានបញ្ហាធ្លាក់បង្កគ្រោះថ្នាក់ដល់ពួកគាត់៕

ដោយ​៖​សហការី​


ចែករំលែក៖