ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនេីបម៉ាកមែរសឺដេស​បេីកថយក្រោយមិនប្រយ័ត្នទៅបុករថយន្ត​តូយ៉ូតា​Vitz រងការខូចខាត

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្ត​តូយ៉ូតា​Vitz មួយគ្រឿង​ ខណៈកំពុងធ្វេីដំណេីរតាមដងផ្លូវ​ ស្រាប់តែត្រូវរថយន្តស៊េរីទំនើបម៉ាកមែរសឺដេស​បេីកថយក្រោយចេញពីភោជនីយដ្ឋានមកបុកចំពីចំហៀងពេញទំហឹង​ បណ្ដាលឱ្យរងការខូចខាត​ កាលពីវេលាម៉ោង១០​និង១០នាទីយប់​ ថ្ងៃទី២៥​ ខែមករា​ ឆ្នាំ​២០២២​ នៅចំណុចមុខភោជនីយដ្ឋាន​ សុីអាន​ តាមបណ្ដោយផ្លូវព្រះសីហនុ​ ក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តម៉ាក​ តូយ៉ូតា​ Vitz ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ​ 2BN-7190 បានធ្វេីដំណេីរតាមដងផ្លូវព្រះសីហនុ​ពីលិចទៅកេីត​ក្នុងល្បឿនម​ធ្យម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរថយន្តបង្កម៉ាក​ មែរសឺដេស​ GL320 ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2S-3555 បានបេីកថយក្រោយចេញពីភោជនីយដ្ឋានសុីអាន​ មិនប្រយ័ត្ន​ក៏ជ្រុលទៅបុករថយន្តតូយ៉ូតាVitzចំពីចំហៀងខាងស្ដាំពេញទំហឹង​ បណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាត​ តែក្នុងករណីនេះមិនបង្កការខូចខាតដល់សម្បត្តិរដ្ឋ​ និងមិនធ្វេីឱ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមក​ដល់​ ហេីយបានឱ្យភាគីទាំងសងខាងធ្វេីការសម្របសម្រួលគ្នា​ ដោយភាគីខាងរថយន្តបង្កម៉ាក​មែរសឺដេស​ យល់ព្រមចេញថ្លៃខូចខាតទាំងស្រុងទៅលេីភាគីរថយន្តរងគ្រោះម៉ាក​ តូយ៉ូតា​ Vitz​ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែង​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖