ក្លិបមេឃខៀវ Manchester City មានក្តីសង្ឃឹមថា នឹងបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez ដែលកំពុងលេងនៅក្លិប River Plate នៃលីគកំពូលអាហ្សង់ទីន។អ្នកចាត់ការទូទៅរបស់ Man City លោក Pep Guardiola មិនបានបញ្ចេញអាថ៌កំបាំងណាមួយពីជំនឿរបស់លោកដែលថា ការចុះហត្ថលេខាលើខ្សែប្រយុទ្ធខាងលើគឺជាការចាំបាច់នោះទេ ទោះបីជាក្រុមរបស់លោកបានឈ្នះពានរង្វាន់ Premier League កាលពីរដូវកាលមុនដោយគ្មានការចុះហត្ថលេខាលើកីឡាករណាម្នាក់ ហើយបច្ចុប្បន្នក្រុមមេឃខៀវកំពុងនាំមុខក្រុម Liverpool ចំនួន៩ពិន្ទុនៅលើកំពូលតារាងក៏ដោយ។
កីឡាករ Alvarez បច្ចុប្បន្នស្ថិតក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិទាំង៧នាក់ដែលទើបត្រូវបានជ្រើសរើសសម្រាប់ការប្រកួតជម្រុះ World Cup ខាងមុខក្នុងប្រទេសរបស់គាត់ទល់នឹងឈីលី និងកូឡុំប៊ី។
សូមបញ្ជាក់ថា កីឡាករ Alvarez បានស៊ុតបញ្ចូលទីបាន៣៦គ្រាប់ក្នុងការបង្ហាញខ្លួន៩៦លើកសម្រាប់ក្រុមអាហ្សង់ទីន ហើយត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេងដែលមានអំណោយផលបំផុតនៅអាមេរិកខាងត្បូង។កីឡាករវ័យ២១ឆ្នាំរូបនេះបានប្រកួតអន្តរជាតិជាមួយក្រុមជម្រើសជាតិឈីលីកាលពីរដូវក្តៅមុន និងជាផ្នែកមួយនៃក្រុមដែលបានជួយឲ្យអាហ្សង់ទីនឈ្នះពាន Copa America ក្នុងខែកក្កដា។ ខ្សែប្រយុទ្ធរូបនេះត្រូវបានចុះកិច្ចសន្យាជាមួយក្រុម River Plate រហូតដល់ខែធ្នូ ឆ្នាំ២០២២៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)