ព័ត៌មានទាន់ហេតុការណ៍៖

ត្រូវតែធ្វើការវះកាត់ដើម្បីផ្លាស់ប្តូរភេទទើបទទួលស្គាល់ភេទតាមផ្លូវច្បាប់

ចែករំលែក៖

ពលរដ្ឋភេទទីបីនៅកោះហុងកុង ប្រទេសចិន នឹងមិនទទួលស្គាល់ ភេទជាផ្លូវច្បាប់នោះឡើយប្រសិនបើមិនវះកាត់កែភេទនោះទេ។ នេះជាការសម្រេចរបស់តុលាការហុងកុងនាថ្ងៃទី២៦ខែមករាឆ្នាំ២០២២។
នៅក្នុងសេចក្តីសម្រេចខាងលើរបស់តុលាការ គឺក្រោយពេលបុរស(ភេទទីបី) ឈ្មោះQ និង Henry Tse បានចោទប្រកាន់រដ្ឋាភិបាលកោះហុងដែលបានអនុញ្ញាតឲ្យតែអ្នកភេទទីបីដែលបានវះកាត់កែភេទរួចទើបទទួលស្គាល់ជាផ្លូវការនៅលើលិខិតស្នាម ។ ទាំងនោះជាការបំពានសិទ្ធិមនុស្សយ៉ាងខ្លាំង។
តុលាការបានបញ្ជាក់យ៉ាងច្បាស់ថា ការវេះកាត់ប្តូរភេទនឹងមានភេទដូចគ្នា ដោយមិនអាចកែប្រែបានឡើយ។ ប្រសិនបើមិនវះកាត់នោះទេ អាចនឹងបង្កភាពស្មុគស្មាញ នៅពេលដែលបុរសភេទទីបីនោះ អាចផ្លាស់ប្តូរភេទតាមតែចិត្តមិនច្បាស់លាស់។
នេះជាករណីប្តឹងផ្តល់ប្រឆាំងរដ្ឋាភិបាលហុងកុងជាលើកដំបូង ក្រោយពេលលោក Henry Tse ចោទប្រកាន់រដ្ឋាភិបាលកោះហុងកុងពាក់ព័ន្ធភេទនៅក្នុងកាតID ដោយបង្ខំឱ្យវះកាត់ទើបទទួលស្គាល់ភេទជាផ្លូវការ ៕ ដោយ៖សាធី

រូបថត៖hongkongfp


ចែករំលែក៖