ខេត្តបន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនបុរសម្នាក់កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នំា២០២២
ក្រោយទទួលបណ្ដឹង ពីឈ្មោះ អ៊ុត សុគន្ធា ហៅ ពៅ ភេទ ស្រីអាយុ ៤៤ ឆ្នាំ រស់នៅ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ជាប្រពន្ធចុងបុរសនេះពីបទបៀតបៀនកេរ្តិ៍ខ្មាសកូនស្រីប្តីដើម។
មន្រី្តនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ ផានិត ភេទប្រុស អាយុ៤០ ឆ្នាំ មុខរបរ កម្មករដែលជាប្ដីក្រោយរបស់ដើមបណ្តឹង។
ស្រ្តីរូបបានរៀបរាប់ក្នុងបណ្តឹងថា កាលពីថ្ងៃទី២៤ ខែមករា កន្លងទៅនេះ ពេលខ្លួនមិននៅផ្ទះ ប្តីកំហូចបានយកដៃស្ទាប និងរុកចូលក្នុងប្រដាប់ ភេទកូនស្រីរបស់ គាត់មាន ឈ្មោះ ល ម.ល អាយុ១៣ឆ្នាំ រស់នៅជាមួយគ្នា។ បន្ទាប់ពីធ្វើសកម្មភាពហើយ បានចេញពីផ្ទះបាត់មិនឃើញត្រឡប់មកវិញ ហើយមួយថ្ងៃក្រោយខ្លួនឃើញកូនស្រីឈឺប្រដាប់ភេទក៏ឈ្លិចសួរដំណើរដើមទងទើបដឹងរឿងរួចក៏ទៅប្តឹងតែម្តង។
ស្រ្តីខាងលើបន្តទៀតថា លុះដល់វេលាម៉ោង៥ល្ងាចថ្ងៃទី២៦ខែមករា ប្តីចូលផ្ទះវិញក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្តាល បានមកនាំជនសង្ស័យពី ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ដើម្បី មកប៉ុស្តិ៍ធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្ត យកដៃស្ទាបនិងរុកចូលប្រដាប់ភេទកូនស្រីប្តីដើមរបស់ប្រពន្ធប្រាកដមែន។ ពេលស្តាប់បានចម្លើយសារភាពយ៉ាងនេះ ជនសង្ស័យ ត្រូវសមត្ថកិច្ចយកទៅធ្វើតេស្តរកជំងឺកូវីដ-១៩ តែអវិជ្ជមានក៏បានកសាងសំណុំរឿងតាមសំណូមពររបស់ដើមបណ្ដឹងដែលសុំឲ្យសមត្ថកិច្ចធ្វើការតាមនីតិវិធីតែម្តងទៅ៕
ដោយ÷ប្រាថ្នា