ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រីករាយសាទរចំពោះចំណាត់ការរបស់លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ដែលបានអនុវត្តន៍វិធានចុះបិទទីតាំងសត្តឃាតមាន់មួយកន្លែងជាយូរមកហើយ ដែលពួកនាំគ្នាប្ដឹងទៅអាជ្ញាធរពាក់ព័ន្ធបញ្ហាជះក្លិនស្អុយ និងបន្លឺសំឡេងរំខានទាំងយប់ទាំងថ្ងៃនោះ ដោយគ្មានមិនញញេីតជាមួយអាជ្ញាធរមុន នាជំនាន់លោក ជា ពិសី អតតីអភិបាលខណ្ឌឫស្សីកែវ នោះឡើយ។
បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់រដ្ឋបាលខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៧ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងទៅសាលារាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានចាត់ឱ្យលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាល ដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងសត្តឃាតមាន់ខាងលេីនេះ កាលពីថ្ងៃទី២៥ ខែមករាថ្មីៗនេះ ដោយអនុវត្តចុះបិទទីតាំងសត្តឃាតមាន់មួយកន្លែង ស្ថិតនៅផ្ទះលេខ ៤៨៩ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ជាស្ថាពរ ដែលមានម្ចាស់ឈ្មោះ សុខ សុគន្ធ ដោយសារតែម្ចាស់ អាជីវកម្ម មិនបានរៀបចំឲ្យ បានល្អប្រសើរ ទៅតាមលក្ខណៈស្តង់ដារ បច្ចេកទេស ជះក្លិនស្អុយ និងបន្លឺសំឡេងរំខានទាំងយប់ទាំងថ្ងៃនោះ ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១កន្លងមក លោក លឹម សាម៉ឺឌី ប្រធានការិយាល័យ អន្តរវិស័យខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីជំនាញ ពាក់ព័ន្ធជាច្រើនរូបចុះ ទីតាំងសត្តឃាតមាន់ ដែលមានពាក្យបណ្តឹង របស់ប្រជាពលរដ្ឋ ហើយនឹងយកសេចក្ដីសម្រេចរបស់លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ដើម្បីមកបិទជាស្ថាពរ ទៅលើទីតាំងសត្តឃាតមាន់នោះផងដែរ។ ប៉ុន្តែទីតាំងសត្តឃាតមាន់មួយនេះ ប្រហែលជាមានខ្សែរស្រឡាយធំ បានរត់ការបេីកធ្វេីអាជីវកម្មឡេីង ធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿរចិត្តចំពោះអាជ្ញាធរផងដែរ។
សូមជម្រាបថា ក្រោយលោក ឯក ឃុនដឿន មកកាន់តំណែងជាអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានចាត់ឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងសត្តឃាតមាន់នេះ ដោយអនុវត្តចុះបិទទីតាំងតែម្តង៕
ដោយ៖ស តារា