ព័ត៌មានទាន់ហេតុការណ៍៖

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការអគារវះកាត់ អគារសម្ភព អគារព្យាបាលជំងឺឆ្លង និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ

ចែករំលែក៖

ខេត្ត​កណ្តាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ និងលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល នៅព្រឹកថ្ងៃសៅរ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការអគារវះកាត់ អគារសម្ភព អគារព្យាបាលជំងឺឆ្លង និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល។

សូមជម្រាបថា​ អគារវះកាត់ និងអគារសម្ភព អគារព្យាបាលជំងឺឆ្លង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណមន្ទីរពេទ្យបង្អែកជ័យជំនះនេះ គឺជាសមិទ្ធិផលថ្មីមួយបន្ថែមទៀតក្នុងចំណោមសមិទ្ធិផលជាច្រើន របស់ខេត្តកណ្ដាល ក្នុងវិស័យសុខាភិបាល ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ​​ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពក្នុងការព្យាបាលជូនប្រជាពលរដ្ឋ។ 

ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែង និងលើកកំពស់គុណភាពវិស័យសុខាភិបាល ដោយបានកំណត់នូវគោលដៅ​យុទ្ធសាស្ដ្រ “ការព្យាបាលប្រកបដោយគុណភាព ប្រជាពលរដ្ឋទទួលបានសេវាសុខភាព គ្រប់ជ្រុងជ្រោយ មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព” ៕ដោយ​៖សហការី​


ចែករំលែក៖