ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋលក់សំបកកង់រថយន្តមួយល្វែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅគ្មានសល់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០៨និង៤៥ នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្ទះលក់សំបកកង់រថយន្ត នាគមាស ផ្លូវ ភូមិទ្រុងមាន់ ក្រុម១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំងឈ្មោះ តែ តេកហ៊ាង ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរលក់សំបកកង់រថយន្តយីហោនាគមាស ។
ផ្ទះលែ្វងដែលត្រូវអគ្គិភ័យឆាបឆេះនោះមានទំហំទទឹង៤ម៉ែត្របណ្តោយ១៨ម៉ែត្រ ឆេះអស់ទាំងស្រុង និងរាលដាលដល់ផ្ទះជិតខាងចំនួន០២ខ្នងទៀត ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញមានផ្សែងហុយចេញពីខាងក្នុងផ្ទះផ្នែកខាងក្រោមនិងបង្កជាអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមនោះអ្នកជិតខាងក៏រាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកធ្វើអន្តរាគមន៍ភ្លាមៗផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា ជុំវិញករណីខាងលេីនេះមិនមានមនុស្សរងរបួសនោះទេ និងបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យចំនួន២១ គ្រឿង ប្រេីប្រាស់ទឹកអស់៦៣រថយន្ត ស្មើនឹង២៥២ម៉ែត្រគូប ។
ក្នុងនោះមានរថយន្តក្រសួងមហាផ្ទៃចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣រថយន្ត ស្មេីនឹង ៣៦ម៉ែត្រគូប ។
រថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វា ចំនួន៩គ្រឿង ប្រើប្រាស់ទឹកអស់២៧ រថយន្ត សើ្មនឹង១០៨ម៉ែត្រគូប ។
រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រេីប្រាស់អស់ទឹក៣រថយន្ត ស្មេីនឹង២៤ម៉ែត្រគូប ។
រថយន្តផ្សារទំនេីបអូឡាំព្យ៉ា ចំនួន២ គ្រឿង ប្រេីប្រាស់ទឹកអស់៦រថយន្ត ស្មេីនឹង ៣០ម៉ែត្រគូប ដោយបានពន្លត់ចប់នៅវេលាម៉ោង១១:៥០នាទីយប់ នាថ្ងៃខែឆ្នាំដដែល ៕
ដោយ៖សុខាសែនជ័យ