ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការពារព្រំដែនគោកនៃវរសេនាតូចលេខ៨១៥ សហកាជាមួយកម្លាំងយោធាកងពលតូចថ្មើជើងលេខ៥១ឃាត់ខ្លួនពលរដ្ឋប្រុសស្រី៧នាក់ បម្រុងលួចឆ្លងដែនទៅធ្វើការប្រទេសថៃខុសច្បាប់នៅវេលាម៉ោង ១២នឹង០៥នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ភូមិសាស្ត្រប៉ុស្តិ៍ក្បាលទំនប់ ត្រង់ចំណុច ដើមអំពិល ស្ថិតនៅក្នុងភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ។
សមត្ថកិច្ចបានប្រាប់ថាប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនទៅប្រទេសថៃប្រុសស្រីចំនួន ០៧ នាក់ក្នុងនោះស្រី មានចំនួន០២នាក់មានឈ្មោះដូចខាងក្រោម៖
១. អួត តូត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
២.ខុល វឿ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
៣.ហឺ ផន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
៤.ពុន ពីន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប
៥.ប៉ុន បាំង ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប
៦.រិទ្ធ លី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប
៧.រដ្ឋ រ៉ាក ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្វាយពក ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថាៈដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរ:សេនាតូច នគរបាល ការពារព្រំដែនគោកលេខ៨១៥ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងទាំងអស់នៃវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨១៥ត្រូវអនុវត្តបទបញ្ជា ចុះធ្វើការដើរល្បាត ២៤ម៉ោង/២៤ម៉ោង តាមខ្សែបន្ទាត់ព្រំដែន កម្ពុជាថៃ ដើម្បីទប់ស្កាត់រាល់បទល្មើស លួចឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ។
លោក សួង សៅ មេបញ្ជាការ វរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានបញ្ជាក់ថា៖បន្ទាប់ពីធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ ៖ វណ្ណា