ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្វាយរៀង ៖ សូមកុំតាំងខ្លួនជាមន្ត្រីគ្រាប់ល្ពៅ​ គឺត្រូវធ្វេីជាមន្ត្រីដែលស្មោះត្រង់ចំពោះថ្នាក់ដឹកនាំ​ ចំពោះអង្គភាព​ ចំពោះការងាររបស់ខ្លួន​និងប្រជាជន

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងមានប្រសាសន៍ទៅកាន់មន្ត្រីកម្មសិក្សាថា សូមកុំតាំងខ្លួនជាមន្ត្រីគ្រាប់ល្ពៅ​ គឺត្រូវធ្វេីជាមន្ត្រីដែលស្មោះត្រង់ចំពោះថ្នាក់ដឹកនាំ​ ចំពោះអង្គភាព​ ចំពោះការងាររបស់ខ្លួន​ និងប្រជាជន។ ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីកម្មសិក្សាទាំង៦រូបដែលទេីបបានប្រឡងជាប់ក្របខ័ណ្ឌមន្ត្រីរាជការចូលបម្រើការងារក្នុងសាលាខេត្តស្វាយរៀង​ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

   លោកអភិបាលខេត្ត​បានធ្វេីការផ្តាំផ្ញេីនូវចំណុចសំខាន់ៗមួយចំនួនដូចជា​៖

  -ត្រូវគោរពពេលវេលាក្នុងម៉ោងការងារឱ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព។

   ​ក្នុងនាមជាមន្ត្រីត្រូវខិតខំបំពេញការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួនដែលថ្នាក់ដឹកនាំប្រគល់ជូន។

   ​-ត្រូវមានសាមគ្គីភាពគ្នានៅក្នុងអង្គភាព។

    -កុំតាំងខ្លួនជាមន្ត្រីជេីងដប់ឲ្យសោះ​ ត្រូវតាំងខ្លួនជាមន្ត្រីជេីងពីរ។

    -ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថទាំងបួនរបស់មន្ត្រីរាជការ គឺឆន្ទៈ ម្ចាស់ការ ភក្ដីភាព និងវប្បធម៌សេវាសាធារណៈ។

   -ត្រូវបំពេញការងារ​ដោយស្មោះត្រង់​ និងឱ្យអស់ពីសមត្ថភាព​ដេីម្បីចូលរួមចំណែកក្នុងកិច្ចការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងជោគជ័យ។

   -ត្រូវខិតខំសិក្សា ស្វែងយល់ និងរៀនសូត្រពីចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ដើម្បីប្រើប្រាស់ជាគុណប្រយោជន៍ដល់ការអភិវឌ្ឍអង្គភាពដែលខ្លួនបម្រើការងារឱ្យកាន់តែមានការរីកចម្រើននិងមានប្រសិទ្ធភាព៕

ដោយ៖ យឹម សុថាន


ចែករំលែក៖