ព័ត៌មានទាន់ហេតុការណ៍៖

ខឹងបបួលផឹកសុីជាមួយមិនព្រមបុរសម្នាក់បានយកដុំថ្មវាយទៅលេីស្រី្តម្នាក់បណ្តាលឱ្យរងរបួសផ្ទៃមុខ

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនបុរសម្នាក់ករណីប្រើហិង្សាដោយចេតនាយកដុំថ្មវាយទៅលេីជនរងគ្រោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២២ នៅចំណុចផ្លូវបេតុង ក្រុមទី៦ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

   លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនបង្កហេតុមានឈ្មោះប៊ុន សុភា ហៅខ្នុយ ជនជាតិខ្មែរ អាយុ៣៩ឆ្នាំ  មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។

   ចំណែកជនរងគ្រោះឈ្មោះយោម ចាន់ធឿន ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី៦ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (រងរបួសឆ្អឹងថ្ពាល់ខាងឆ្វេង)។

   លោកអធិការបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនបង្កឈ្មោះប៊ុន សុភា បានផឹកសុីនៅផ្ទះរបស់ខ្លួន រួចបានដេីរទៅផ្ទះជនរងគ្រោះឈ្មោះយោម ចាន់ធឿន ដេីម្បីបបួលទៅផឹកសុី តែជនរងគ្រោះមិនព្រមផឹកសុីជាមួយឡើយ ហើយឈ្មោះប៊ុន សុភាក៏បានដើរទៅផ្ទះរបស់ខ្លួនវិញ។ លុះមកដល់ម៉ោងកេីតហេតុ ក៏មានរឿងទំនាស់ពាក្យសម្តីគ្នា ហេីយជនសង្ស័យបានយកដុំថ្មវាយទៅលេីជនរងគ្រោះបណ្តាលឱ្យរងរបួសផ្ទៃមុខខាងឆ្វេង។

   ក្រោយពីទទួលបណ្តឹងជនរងគ្រោះហើយ កម្លាំងសមត្ថកិច្ចយេីងក៏ឃាត់បានទៅឃាត់ខ្លួនជនសង្សយ័ភ្លាមៗនៅកន្លែងកេីតហេតុ។  ចំណែកវត្ថុតាងសមត្ថកិច្ចដកហូតបានដុំថ្មចំនួន០១ដុំ។

    បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖