តាមតួលេខពីគេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមថ្ងៃទី១ខែកុម្ភៈ នៅទូទាំងពិភពលោកមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ជាង ២៩៨,៧លាននាក់ហើយ ប៉ុន្តែនៅមានអ្នកជំងឺកូវីដ-១៩ជាង៧៣លាននាក់ទៀតកំពុងព្យាបាលនៅទូទាំងពិភពលោក។
ចំណែកករណីឆ្លងវិញនៅទូទាំងពិភពលោកមានអ្នកឆ្លងសរុបជាង ៣៧៧លាននាក់ និងស្លាប់ជាង ៥,៦លាននាក់ ។ អាមេរិកនៅតែជាប្រទេសនាំមុខគេបង្អស់ពីករណីឆ្លងនិងស្លាប់ដោយកូវីដ-១៩ ។
នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ២៧០,២៦៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ១,១៥៣នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧៦,២២២,២១៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩១០,១០៤នាក់ និងជាសះស្បើយឡើងសរុបជាង ៤៦.២៤លាននាក់។
ក្រុមអ្នកជំនាញនៃសហរដ្ឋអាមេរិកបានសន្និដ្ឋានថា វីរុសបំប្លែងរង (sub variant) ពី Omicron ដែលគេហៅជាបណ្តោះអាស្នថា «BA.2» មានលទ្ធផលចម្លងរហ័សជាង Omicron ប្រមាណ «១.៥ដង» ហើយចំនួនរដ្ឋជិតពាក់កណ្តាលហើយនៅទូទាំងសហរដ្ឋអាមេរិកបានរាយការណ៍ពីការរកឃើញវត្តមានវីរុស BA.2 នេះ៕ ដោយ៖ សាធី
រូបថត៖THX/TTXVN